សម្តេច​ហ៊ុនសែន បង្ហោះ​ចម្រៀង “​ជីវិត​ក្មេង​វត្ត​” ជំរុញ​ឲ្យ​យុវជន ប្រឹងប្រែង​តស៊ូ​ក្នុង​ជីវិត

ភ្នំពេញ: "​ជីវិត​ក្មេង​វត្ត​" ជា​ស្នាដៃ​និពន្ធ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន អំពី​ជីវិត និង​ការតស៊ូ​របស់​សម្តេច តាំងពី​វ័យ​កុមារភាព រហូត​បាន​ក្លាយជា​នាយ​ក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​។ សម្តេច​ហ៊ុនសែន បាន​បង្ហោះ​ចម្រៀង​មួយ​បទ​នោះ នៅក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច កាលពី​ថ្ងៃទី​១៣​វិច្ឆិកា ហើយ​សម្តេច​បាន​ជំរុញ​ឲ្យ​យុវជន​ទាំងអស់ ប្រឹងប្រែង​តស៊ូ​ក្នុង​ជីវិត​។​

​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ សម្តេច​ហ៊ុនសែន បានសរសេរថា "​នេះ​សបញ្ជាក់​ប្រាប់​យុវជន​ទាំងអស់ កុំ​អស់សង្ឃឹម គឺ​ត្រូវតែ​មានសង្ឃឹម ហើយ​ប្រឹងប្រែង​តស៊ូ​ក្នុង​ជីវិត ទោះបី​ឆ្លង​ត្រូវ​កាត់​ការពិបាក​កម្រិត​បែបណាក៏ដោយ គឺ​ត្រូវតែ​ពុះពារ​គ្រប់​ឧបសគ្គ ព្រោះ​ពន្លឺ​នៃ​ក្តីសង្ឃឹម និង​អនាគត​ដ៏​ត្រចះត្រចង់​កំពុង​រង់ចាំ​អ្នក​ទាំងអស់គ្នា​នៅខាងមុខ​នេះ​"៕​