រ៉ឺម៉ក​ដឹក​កម្មករ​កម្មការិនី​រោងចក្រ ដាច់​កង់​ក្រោយ ធ្លាក់​ទៅ​ទឹក​ស្រែ រងរបួស​ស្រាល ១៦ នាក់ នៅ​ក្រុង​បាវិត​

ស្វាយរៀង: យ៉ាងហោចណាស់​កម្មការិនី​រោងចក្រ ១៦ នាក់ បាន​រងរបួស​ស្រាល បណ្តាលមកពី​ដាច់​កង់​រ៉ឺម៉ក​ម៉ូតូ​។ ករណីនេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង   ៧ និង ១០​នាទី ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅលើ​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​ថ្នល់ជាតិ សង្កាត់​ច្រកម្ទេស ក្រុង បាវិត​។​

 សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ រ៉ឺម៉ក​ម៉ូតូ​បើកបរ​ពី​លិចទៅ​កើត និង​មាន​អ្នករួមដំណើរ ១៦​នាក់ ក្នុងនោះ ប្រុស ០១​នាក់ (​ជា​អ្នកបើកបរ​) ពេលធ្វើ​ដំណើរ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​ដាច់​ដុំ​កង់​រឺ​ម៉ក​ក្រោយ ខាងឆ្វេង បណ្ដាលអោយ​ជ្រុល​ចង្កូត​ធ្លាក់​ចូលក្នុង​ទឹក​ស្រែ ហើយ​បណ្ដាលអោយ​អ្នក​អង្គុយ​ក្នុង​រឺ​ម៉ក ទង្គិច​ក្បាល​គ្នា រងរបួស​ស្រាល ចំនួន ១៦​នាក់ ប្រុស​០១​នាក់ ប៉ុន្តែ​សំណាងល្អ​ហើយ មិនមាន​រថយន្ត​មកពី​មុខ ឬ​ខាងក្រោយ​នោះទេ​។

​កម្មការិនី​រងរបួស​ទាំងអស់នោះ គឺ​ធ្វើការ​នៅ​រោងចក្រ យូ​លី ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​សាន​តុង​សាន់​សែ​ល​។ អ្នករងរបួស ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក ជី​ភូ​។  

​ប៉ូលិស​បាន​ឲ្យ​ដឹងថា ម៉ូតូ​រ៉ឺម៉ក​នោះ បាន​ដាច់​ដុំ​កង់​ក្រោយ​។ ក្រោយ​កើតហេតុ​ភ្លាមៗ មាន​ខាង​តំណាង​រោងចក្រ និង​មន្ទីរ​ការងារ មក​សួរសុខទុក្ខ​ក្រុម​កម្មការិនី ដែល​រងគ្រោះ​ផងដែរ​។​

​សូម​រម្លឹកថា កាលពី​ល្ងាច​ថ្ងៃទី​១២​វិច្ឆិកា ឆ្នាំ​២០១៥ នៅឯ​ខេត្តកំពង់ឆ្នាំង ក៏មាន​គ្រោះថ្នាក់​ក្រឡាប់​ឡាន​ដឹក​កម្មករ​រោងចក្រ​កាត់ដេរ បណ្តាល​ឲ្យ​កម្មករ ៥៦ នាក់រ​រងរបួស ក្នុងនោះ មាន ៣ នាក់ របួសធ្ងន់ ត្រូវបាន​បញ្ជូនមក​ព្យាបាល​នៅ​ភ្នំពេញ​៕​