មេ​បញ្ជាការ ចុះសួរសុខទុក្ខ​កងកម្លាំង ឈរជើង​នៅលើ​កោះ​ពូ​លូ​វ៉ៃ​

ខេត្តព្រះសីហនុ: លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ បាន​ដឹកនាំ​កម្លាំង ចុះសួរសុខទុក្ខ​កងកម្លាំង​ឈរជើង​នៅលើ​កោះ​ពូ​លូ​វ៉ៃ ក្នុង​ខេត្ត​ព្រះសីហនុ កាលពីថ្ងៃទី១៣វិច្ឆិកា​​។​
 
​លោក​វរ​នា​វី​ឯក ម៉ម ម៉េ​ត មេបញ្ជាការ​ការពារ​កោះ​ពូ​លូ​វៃ បាន​គូសបញ្ជាក់ថា បងប្អូន​ការពារ​នៅលើ​កោះ ជួប​បញ្ហាលំបាក គឺ​នៅពេល​បងប្អូន​មាន​ជំងឺ​ម្តងៗ លំបាក​ក្នុង​មធ្យោបាយ​ដឹក​អ្នកជំងឺ ទៅ​មន្ទីរពេទ្យ​នៅ​ដែន​ដីគោក ព្រោះ​កន្លងមក សម្តេច​ទាំង​២ ក៏​ធ្លាប់​បានផ្តល់​អូប័រ​ឲ្យ​ម្តង​រួចមកហើយ ប៉ុន្តែ​បច្ចុប្បន្ន​អូប័រ​នោះ មាន​សភាព​ចាស់​ទ្រុឌទ្រោម ពុំ​អាច​ប្រើប្រាស់​កើត​។

​លោក​វរ​នា​វី​ឯក ម៉ម ម៉េ​ត បាន​ស្នើសុំ​តាមរយៈ​លោក​មេបញ្ជាការ​តាមរយៈ​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម សូម​គោរព​ស្នើសុំ​ដល់​សម្តេច​តេ​ជោ និង​សម្តេច​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត នូវ​ទូក​អូប័រ​មួយគ្រឿង ដើម្បី​ជា​មធ្យោបាយ​ដឹក​អ្នកជំងឺ​ទៅ​ព្យាបាល ឲ្យ​ទាន់ពេលវេលា​ក្នុង​គ្រាអាសន្ន​៕​