លោក ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ពិនិត្យ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​ពេ​ជ្រា​ដា​

មណ្ឌគិរី: លោក ហ៊ុន ម៉ា​ណែ​ត នៅ​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ បាន​ដឹកនាំ​គ្រូពេទ្យស្ម័គ្រចិត្ត​ពិនិត្យ​ព្យាបាល ជូន​ប្រជាពលរដ្ឋ​ជិត​២​ពាន់​នាក់​បានមក​ចូលរួម ឲ្យក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃនៅក្នុង​បរិវេណ​សាលាបឋមសិក្សា​អូរ​ផ្លា​យ ស្ថិតក្នុង​អូរ​ឡា​ដែ​ត ឃុំ​ស្រែ​អំពូ​មស្រុក​ពេ​ជ្រា​ដា ខេត្ត​មណ្ឌលគិរី​ ។​

​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ក្រុម​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោបាន​ដឹកនាំ​ដោយ​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ប្រធាន​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្តយុវជន​សម្តេច​តេ​ជោ និង​ជា​បុត្រ​ច្បង​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ។ក្នុងនោះ​មាន​ប្រជាពលរដ្ឋ​១៧៣៦​នាក់ បានមក​ចូលរួម​ពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅ ។​

​លោក​បណ្ឌិត​ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​លើកឡើង​អំពី​ការយកចិត្តទុកដាក់ខ្ពស់​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​តែងតែបាន​គិតគូរ​ជានិច្ច​អំពីសុខុមាលភាព​ប្រជាពលរដ្ឋ ក្នុងនោះ​មិន​ត្រឹមតែ​បាន​បង្កើត​នូវ​មន្ទីរពេទ្យ មណ្ឌលសុខភាព សេវា​ថែទាំ​សុខភាព​ប៉ុណ្ណោះ​ទេ ក៏មាន​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្តបាន​ចុះ​ពិនិត្យ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ដល់​មូលដ្ឋាន លំនៅឋាន និងមានការ​ផ្តាំផ្ញើ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​គិតគូរ​អំពី​សុខភាព​នេះ​ជា​រឿង​ចម្បង ។​

​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​សម្តែង​នូវ​ការគាំទ្រ​ចំពោះ​កាយវិការ​យកចិត្ត​ទុក​ដា​ពីលោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ប្រធាន​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោដែល​បានមក​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ពួកគាត់ ដោយ​ឥតគិតថ្លៃ​៕​

លោក ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ពិនិត្យ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​ពេ​ជ្រា​ដា​