ញាក់សាច់! ក្មេងប្រុសអាយុ១ឆ្នាំ ត្រូវចង្កឹះចាក់ ធ្លាយបំពង់ក ដោយសារដួល នៅពេលកំពុង ញ៉ាំអាហារ (មានវីដេអូ)

ចិន៖ ក្មេងប្រុសម្នាក់ ត្រូវបានគ្រូពេទ្យ ធ្វើការវះកាត់ ដើម្បីដកយកចង្កឹះមួយដើម ដែលដោតជាប់នៅក្នុង បំពង់ក ចេញ ដែលឃើញទិដ្ឋភាពនេះ ហើយ ពិតជាគួរឲ្យស្រស់ទឹកភ្នែក។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះនេះ មានអាយុត្រឹមតែ ១ឆ្នាំប៉ុណ្ណោះ និងរឿងនេះ បានកើតឡើង នៅពេលដែល ក្មេងប្រុសតូចនេះ កំពុងតែញ៉ាំ អាហារជាមួយ ឪពុកម្តាយ រួចក្មេងប្រុសនេះក៏បានដួល ហើយចង្កឹះនោះ ក៏រុកធ្លាយចូល ទៅដល់ ក្នុងបំពង់ខ្យល់ របស់គេតែម្តងទៅ។ យ៉ាងណាមិញ សកម្មភាពមុននឹងគ្រូពេទ្យ ធ្វើការវះកាត់ ដើម្បីជួយក្មេងប្រុសនេះ នៅក្នុងមន្ទីរ ពេទ្យក្នុងខេត្ត Hubei ប្រទេសចិន ត្រូវបានថតឡើង ដែលមើលទៅពិត ជាស្រៀវសាច់ និងអាណិតដល់ក្មេងប្រុសតូចនេះជាខ្លាំង។

ជាចុងក្រោយ ការវះកាត់នេះ គឺទទួលបានជោគជ័យ ក្រោយពីចំណាយពេលអស់ ១ម៉ោង និងក្មេងប្រុសនេះ ត្រូវបាន អនុញ្ញាតឲ្យត្រលប់ទៅផ្ទះ បន្ទាប់ពីសម្រាកក្នុងមន្ទីរពេទ្យបាន ៣ថ្ងៃ។ នេះបើតាមសម្ដី គ្រូពេទ្យ បានឲ្យដឹងថា ក្មេងប្រុសនេះ ពិតជាសំណាង ដែលចង្កឹះនេះ មិនបានបុកចំ កន្លែងសសៃសំខាន់ៗ និង មិនបណ្ដាលឲ្យ មានរបួសធ្ងន់ធ្ងរ។

គួរបញ្ជាក់ផងដែរថា រឿងរ៉ាវប្រភេទនេះ គឺធ្លាប់កើតមានច្រើនករណីមកហើយ ជាពិសេសទៅលើក្មេងៗតូច ពីព្រោះពួកគេ មិនទាន់ចេះ មានការប្រុងប្រយ័ត្ន ដូចមនុស្សធំ នៅឡើយទេ ហើយនេះគឺជា មេរៀនមួយ សម្រាប់មាតា បិតាគ្រប់រូប គួរមានការ ប្រុងប្រយ័ត្ន ចំពោះកូនៗ ជាពិសេសគឺ ក្នុងពេលញ៉ាំ អាហារផងដែរ៕

ញាក់សាច់! ក្មេងប្រុសអាយុ១ឆ្នាំ ត្រូវចង្កឹះចាក់ ធ្លាយបំពង់ក ដោយសារដួល នៅពេលកំពុង ញ៉ាំអាហារ (មានវីដេអូ)
ញាក់សាច់! ក្មេងប្រុសអាយុ១ឆ្នាំ ត្រូវចង្កឹះចាក់ ធ្លាយបំពង់ក ដោយសារដួល នៅពេលកំពុង ញ៉ាំអាហារ (មានវីដេអូ)
ញាក់សាច់! ក្មេងប្រុសអាយុ១ឆ្នាំ ត្រូវចង្កឹះចាក់ ធ្លាយបំពង់ក ដោយសារដួល នៅពេលកំពុង ញ៉ាំអាហារ (មានវីដេអូ)

ប្រភព៖

កែសម្រួលដោយ៖ នរី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត