ថ្នាំបង្ការទប់ស្កាត់ជំងឺ ៥មុខរួមគ្នា

តើថ្នាំបង្ការ៥មុខបញ្ចូលគ្នារបស់ក្រុមហ៊ុនសាណូហ្វីការពារជំងឺអ្វីខ្លះ?
ថ្នាំបង្ការ៥មុខបញ្ចូលគ្នារបស់ក្រុមហ៊ុនសាណូហ្វីការពារជំងឺ ខាន់ស្លាក់តេតាណូស ក្អកមាន់ គ្រុនស្វិតដៃជើង និងជំងឺរលាក ស្រោមខួរ ដែលបង្កឡើងដោយ មេរោគអេម៉ូហ្វីលីសអ៊ីនភ្លូអ៊ិនហ្សា ប្រភេទ បេ។ លក្ខណៈ ពិសេសរបស់ថ្នាំបង្ការនះគឺ ចាក់តាមសាច់ដុំមួយម្ជុល មានថ្នាំបង្ការ ទាំងប្រាំមុខនេះតែម្តង។

តើថ្នាំបង្ការ៥មុខរួមបញ្ចូលគ្នានេះមានផលប្រយោជន៍អ្វីខ្លះ?
ការផលិតថ្នាំបង្ការរួមបញ្ចូលគ្នានេះគឺទទួលបាននូវចំណាប់អារម្មណ៍ផ្នែកសុខភាពសាធារណៈ និង ជាអាទិទេពមួយព្រមទាំង ជួយទំនុកបម្រុងដោយអង្គការ សុខភាពពិភពលោក។ ការបញ្ចូលថ្នាំបង្ការ រួមគ្នាអាចកាត់បន្ថយការចំណាយលើ ដំណើរការចែកចាយ និងបង្កើនអត្រា គ្របដណ្តប់ នៃការចាក់ថ្នាំបង្ការ ដល់កុមារ។ ផលប្រយោជន៍ផ្សេងទៀតរួមមាន ការកាត់បន្ថយចំនួននៃការចាក់ និង កាត់បន្ថយចំនួននៃ ការឈឺចាប់ត្រង់កន្លែងចាក់។ ដូចនេះ កុមារក៏ដូចជាមាតាបិតា មានការសប្បាយចិត្តក្នុងការ ទទួលយកថ្នាំបង្ការនេះ។

 តើថ្នាំបង្ការនេះមានសុវត្ថិភាពយ៉ាងដូចម្តេចដែរ?
ក្តីកង្វល់ពីប្រសិទ្ធភាពនិងប្រតិកម្មរបស់ថ្នាំបង្ការជំងឺក្អកមាន់ដែលផលិតពីមេរោគ ទាំងមូល បានឈាន ដល់ការផលិតឡើង នូវថ្នាំបង្ការ ដែលត្រូវបានគេបន្សុទ្ធយ៉ាង ហ្មត់ចត់ពីបំណែកមួយនៃមេរោគ។ ថ្នាំបង្ការដែល គេបន្សុទ្ធចុងក្រោយនេះគឺមានសុវត្ថិភាពជាង ថ្នាំបង្ការមុនៗទាំងការចាក់បឋម និងការចាក់រំលឹក ដែលអាចកាត់បន្ថយបានយ៉ាងច្រើនពីប្រតិកម្ម រំខានរបស់ថ្នាំបង្ការ ដែលផលិតពីមេរោគទាំងមូល។ ដូចជានៅប្រទេសកាណាដា គេសង្កេតឃើញមានការថយចុះផលរំខាន ដូចជាអាការគ្រុនក្តៅ រហូតដល់៧៩% បើប្រៀបធៀប ជាមួយថ្នាំបង្ការមុនៗ។ ការសិក្សានៅគ្លីនិកចំនួន១៤ ត្រូវបានធ្វើឡើងនៅ ប្រទេសចំនួន ៩ដើម្បីវាយ តម្លៃប្រសិទ្ធភាព នៃការបង្កើតប្រព័ន្ធការពារ និងប្រតិកម្មរំខាន របស់ថ្នាំបង្ការនេះ។ លទ្ធផលជារួម គឺថ្នាំបង្ការនះមាន សុវត្ថិភាពល្អ។ ការឡើងក្រហមនិងរឹងនៅត្រង់កន្លែងចាក់ក៏ ដូចជាផលរំខានផ្សេងទៀតមាន កម្រិតទាប។

តើត្រូវធ្វើដូចម្តេចក្នុងករណីកុមារមានផលរំខានពីការចាក់ថ្នាំបង្ការដូចជាឈឺចាប់ឬគ្រុនក្តៅ?
ជាទូទៅផលរំខាននេះមានលក្ខណៈស្រាល ហើយមានរយៈពេលពី១ទៅ២ថ្ងៃប៉ុណ្ណោះ។ ត្រូវប្រើកុំប្រេស ឬក្រណាត់សើមហើយ ត្រជាក់គ្របពីលើកន្លែង ដែលចាក់ដើម្បីកាត់បន្ថយ ភាពឈឺចាប់។ ក្នុងករណីមានអការគ្រុនក្តៅ (កំដៅរបស់កុមារលើសពី ៣៨ អង្សាសេ) ត្រូវឲ្យកុមារផឹក ឬលេបថ្នាំបន្ថយកំដៅ​ ប្រភេទប៉ារ៉ាសេតាម៉ុល ឬអ៊ីប៊ុយប្រូហ្វែនទៅតាមកម្រិតថ្នាំ ដែលគ្រូពេទ្យបានណែនាំ។

តើគ្រូពេទ្យត្រូវចាក់ថ្នាំបង្ការនះដល់កុមារតាមកាលវិភាគយ៉ាងដូចម្តច?
ការចាក់បឋមគឺ៣ដងក្នុងអំឡុងកុមារអាយុ១ឆ្នាំដំបូង និងចាក់រំលឹក១ដងទៀតក្នុងអំឡុង កុមារអាយុ២ឆ្នាំ។ កាលវិភាគនៃការ ចាក់អាចអនុវត្តតាមកាលវិភាគផ្សេងៗគ្នាគឺ៖

ការអនុវត្តតាមកាលវិភាគមួយណាក៏ដោយត្រូវមានចាក់រំលឹកនៅចន្លោះខែទី១៥ ទៅខែទី១៨។ ប្រទេស ជាច្រើននៅក្នុងតំបន់ ក៏ដូចជានៅ លើសកលលោក បានបញ្ចូលវាទៅក្នុង កម្មវិធីពង្រីក ការចាក់ថ្នាំ បង្ការនូវការ ចាក់រំលឹកថ្នាំបង្ការជំងឺ ខាន់ស្លាក់ តេតាណូស ក្អកមាន់ និងគ្រុនស្វិតដៃជើង នៅអាយុ១៨ខែនិង អាយុមុន ចូលសាលា (៦ឆ្នាំ) ដើម្បីធានានូវនិរន្តភាពនៃ ប្រព័ន្ធការពារទប់ទល់នឹងជំងឺដ៏ កាចសាហាវទាំងនេះ។ 

ថ្នាំបង្ការទប់ស្កាត់ជំងឺ ៥មុខរួមគ្នា
ថ្នាំបង្ការទប់ស្កាត់ជំងឺ ៥មុខរួមគ្នា

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត