យុវជន​ស្ទាវ​ស្រវឹងស្រា​ជិះ​ម៉ូតូ​ប្រដេញ​គ្នា ជ្រុល​បុក​រង្វង់​មូល​ទួល​ចេក ស្លាប់​១ របួសធ្ងន់​២

ខេត្តរតនគិរី ៖ យុវជន​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង និង​២​នាក់​ទៀត​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក បន្ទាប់​ពី​ពួក​គេ​ស្រវឹង​ជិះ​ម៉ូតូ​២​គ្រឿង​ប្រដេញ​គ្នា​លេង ហើយ​ក៏​ជ្រុល​ទៅ​បុក​រង្វង់​មូល​យាយ​ទួល​ចេក កាលពី​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៣ វិច្ឆិកា ២០១៥ ស្ថិត​លើ​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ ក្នុងភូមិ​១ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្ត​រតន
គិរី ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់ ១-​ឈ្មោះ​ឃួ​ន ង៉​ន អាយុ​២៥​ឆ្នាំ (​ស្លាប់​) ២-​ឈ្មោះ​កឹង ប៉ន អាយុ​២១​ឆ្នាំ  អ្នក​ទាំង​២​នាក់​រស់នៅ​ភូមិ​សិ​ល្បិ៍ សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង និង​៣-​ឈ្មោះ​ឃិះ អាយុ​២១​ឆ្នាំ មាន​ទី​លំ​ភូមិ​ជ័យ​ជំនះ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ។

បច្ចុប្បន ជន​រង​គ្រោះ​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ឯ​សាកសព​ត្រូវ​បាន​ក្រុម​គ្រួសារ​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។