រាជរដ្ឋាភិបាល​ចេញ​សារាចរ ហាមឃាត់​ពលរដ្ឋ​ខ្មែរ​ជួល​ដីឱ្យ​ជនបរទេស​តាម​ព្រំដែន

រាជរដ្ឋាភិបាល​ចេញ​សារាចរ ហាមឃាត់​ពលរដ្ឋ​ខ្មែរ​ជួល​ដីឱ្យ​ជនបរទេស​តាម​ព្រំដែន

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចៀសវាង​កុំឱ្យ​កើត​មាន​ជម្លោះ​នៅ​តាម​បន្ទាត់​ព្រំដែន ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​តេ​ជោ​នាយ​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ចេញ​សារាចរ​ណែនាំ​មួយ មិន​ឱ្យ​ពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​ជួល​ដី​ឱ្យ​ជនបរទេស
មាន​ជនជាតិ​វៀតណាម ថៃ និង​ឡាវ​ជាដើម ។

យោង​តាម​គេហទំព័រ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យ​ដឹង​ថា នៅ​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ថ្ងៃនេះ (១៣​វិច្ឆិកា​) ខ្ញុំ​ជូនដំណឹង​សំខាន់​មួយទៀត​សម្រាប់ប្រជា ពល រដ្ ឋ​ទូ​ទាំង​ប្រទេស​ឱ្យ​បាន​ជ្រាប​ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ចេញ​សារាចរ​ដល់ ប្រជាពលរដ្ឋ​រស់នៅ​តាម​ព្រំដែន កុំឱ្យ​ជួល​ដី​ឱ្យ​បរទេស (​ដីស្រែ ចម្ការ​) ឱ្យទៅ​ជន​ជនជាតិ វៀតណាម រួម​ទាំង​ថៃ និង ឡាវ​វ​ជាដើម ដើម្បី​ចៀសវាង​បញ្ហា (​ដី​ខ្មែរ ស្រែ​វៀតណាម ដី​ខ្មែរ​ស្រែ​ថៃ ឬ​ដី​ខ្មែរ​ស្រែ​ឡាវ​) ជាដើម ។

ការ​ចេញ​សារាចរ​នេះ រាជរដ្ឋាភិបាល​នឹង​ពិនិត្យ​មើល​ស្ថានភាព​ជាក់ស្តែង​នៅ​តាម​ទីតាំង​ទាំងនោះ ដើម្បី​រក​វិធានការ​អភិវឌ្ឍន៍ រួម​ទាំង​ការ​សាងសង់​លំនៅ​ឋាន​សម្រាប់​កងទ័ព​នៅ​តាម​ព្រំដែន​ដើម្បី​ការពារ​ទឹកដី​កម្ពុជា ។ ទន្ទឹម​នឹង​នោះ​ដែរ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ផ្ញើ​លិខិត​ទៅ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ដែល​មាន​ព្រំប្រទល់​ជាមួយ​កម្ពុជា ដើម្បី​សហការ​និង​ហាមឃាត់​មិន​ឱ្យ​ពលរដ្ឋ​នៃ​ប្រទេស​ទាំងនោះ​មក​ជួល​ដី​នៅ​តាម​ព្រំដែន​កម្ពុជា ។

ប៉ុន្តែ​ប្រទេស​ជាប់​ព្រំដែន​ទាំងអស់ នឹង​សហការ​គ្នា​ពង្រឹង​សេដ្ឋកិច្ច​ដើម្បី​ជួយ​លើក​ស្ទួយ​ជីវភាព​ពលរដ្ឋ​នៅ​តាម​ព្រំដែន​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ៕