សេវាកម្ម​ដឹក​ជញ្ជូន​ផ្លូវអាកាស និង​ផ្លូវដែក​ក្នុង​ប្រទេស​បារាំង នៅ​ដំណើរ​ជា​ធម្មតា

ទី​ក្រុងប៉ារីស ៖ ការ​រឹត​បន្តឹង​នៅ​តាម​ព្រំដែន​របស់​ប្រទេស​បារាំង​បន្ទាប់​ពី​មានការ​វាយប្រហារ​នៅ​ទី​ក្រុងប៉ារីស ប៉ុន្តែ​សេវា​ផ្លូវអាកាស និង​ផ្លូវដែក​នៅ​តែ​ដំណើរការ​រត់​ជា​ធម្មតា​។

ក្រុមហ៊ុន​អាកាសចរណ៍​អា​មេ​រិ​កបាន​ប្រកាស​ផ្អាក​ជា​បណ្តោះអាសន្ន នៅ​ការ​ហោះហើរ​ចូល​ទី​ក្រុងប៉ារីស ប៉ុន្ដែ​ក្រុមហ៊ុន​អាកាសចរណ៍​ផ្សេង​ទៀត នៅ​បន្ត​ប្រតិបត្តិការ​ជា​ធម្មតា​។

ចំពោះ​សេវា​ដឹក​ជញ្ជូន​តាម​ផ្លូវដែក​ក៏​នៅ​តែ​ដំណើរការ ខណៈ​រថភ្លើង Eurostar ត្រូវ​បាន​ភ្ញៀវ​កក់​ស្ទើរ​អស់​កន្លែង​ហើយ តែ​បែរជា​មិន​មាន​មនុស្ស​ធ្វើ​ដំណើរ​សោះ ពី​ទីក្រុង​ឡុ​ង​ទៅ​ទី​ក្រុងប៉ារីស ។