ក្រុមហ៊ុនចិន៣ ចាប់ដៃគ្នាជំរុញ កំណើនទេសចរចិន មកកាន់កម្ពុជា ឲ្យបានច្រើនថែមទៀត

ភ្នំពេញ៖ ក្រុមហ៊ុនចិន ចំនួន៣ បានចាប់ដៃសហការគ្នា ដោយក្រុមហ៊ុនមួយ មានមូលដ្ឋាននៅកម្ពុជា និងក្រុមហ៊ុន ២ទៀត ជាក្រុមហ៊ុនទេសចរណ៍ មូលដ្ឋាននៅប្រទេសចិន ដើម្បីរួមគ្នាជំរុញកំណើន ភ្ញៀវទេសចរចិន មកទស្សនា កម្ពុជា ពិសេសទឹកដីអង្គរ ឲ្យបានកាន់តែច្រើន។  

ក្រុមហ៊ុនទាំង៣នោះ គឺទី១-ក្រុមហ៊ុន China Duty Free Group (Cambodia).,Co.Ltd ជាក្រុមហ៊ុនលក់ ទំនិញរួចពន្ធ នៅក្រុងសៀមរាប អង្គរ និងក្រុមហ៊ុនទេសចរណ៍ ចិន២ទៀត គឺ ក្រុមហ៊ុនHua Chao Ltd និង Te ShiHuii Group បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដែលក្នុងនោះមានសមាជិកជិត ១០លាននាក់ជាដៃគូ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វាគមភ្ញៀវទេសចរចិន មកធ្វើដំណើរកំសាន្ត នៅប្រទេសកម្ពុជា។ តាមរយៈកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនទេសចររបស់ចិនទាំង២ បានប្តេជ្ញាជំរុញទេសចរចិន ឱ្យមកទស្សនាប្រទេសកម្ពុជា កាន់តែច្រើន។

លោក Zhang Shao Wen អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា-ចិន និងជាអនុប្រធានក្រុមហ៊ុន China Duty Group នៃប្រទេសកម្ពុជា បានលើកឡើងអំពីការការវិនិយោគ បើកហាងលក់ទំនិញ រួចពន្ធនៅប្រទេសកម្ពុជា ដែលផ្សារ ទំនិញរួចពន្ធ ដំណើរការទៅបានដោយសារ ការគាំទ្រយ៉ាងខ្លាំង ពីរាជរដ្ឋាបាលកម្ពុជា ហើយនេះជាវិស័យមួយ ដែលនឹងផ្តល់សារប្រយោជន៏ ដល់ពលរដ្ឋកម្ពុជាផងដែរ។

លោក Zhang Shao Wen ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំក្រុមហ៊ុន CITS Group ដែលបាន ចូលរួម ចំណែក ក្នុងការវិនិយោគបើកហាងទំនិញរួចពន្ធទី១ នៅខេត្តសៀមរាប ។ ចាប់តាំងពីហាងលក់ ទំនិញ រួចពន្ធអង្គរ បើកដំណើរការមានភ្ញៀវទេសចរ ចូលមកទស្សានា និងទិញទំនិញជិត២០ម៉ឺននាក់ និងបានផ្តល់ការងារ ជូនពលរដ្ឋកម្ពុជា ជិត៣០០មុខតំណែង និងផ្តល់ចំណូលពន្ធជូនរដ្ឋាភិបាលកម្ពុជា ជាង៣លានដុល្លារ។

លោកបន្ថែមថា ផ្សារទំនិញរួចពន្ធអាចបើកដំណើរ ទៅបានក៏អាស្រ័យទៅលើស្មារតី ការខិតខំប្រឹងប្រែងក្នុងការ បំពេញកិច្ចការងារ ទាំងកំលាំងកាយ កំលាំងចិត្តរបស់បុគ្គលិកគ្រប់រូប ក្នុងការរបំរើសេវាកម្មយ៉ាងល្អ សំរាប់ភ្ញៀវ ដែលបានចូលមកទិញទំនិញ ក្នុងហាងលក់ទំនិញរួចពន្ធអង្គរ។

យោងតាមស្ថិតិរបស់ការិយាល័យទេសចរណ៍ ក្រុងសៀមរាប រយៈពេលប្រាំបួនខែដំបូង ក្នុងឆ្នាំ២០១៥ ចំនួនភ្ញៀវ ទេសចរ ដែលបានមកទស្សនា ប្រាសាទអង្គរវត្ត មានចំនួនធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល១០ឆ្នាំនេះ។ ប៉ុន្តែ ភ្ញៀវទេសចរជនជាតិចិន បានកើនឡើងដល់២៩០.១៨៨នាក់។ កត្តានេះអាចជួយជំរុញកំណើន សេដ្ឋកិច្ចក្នុងតំបន់។ អ្នកជំនាញខាងវិភាគបានជឿជាក់ថា នេះបណ្តាលមកពីប្រទេសចិន បានមកធ្វើការវិនិយោគហាងលក់ទំនិញ រួចពន្ធអង្គរ នៅទីក្រុងសៀមរាប៕

ក្រុមហ៊ុនចិន៣ ចាប់ដៃគ្នាជំរុញ កំណើនទេសចរចិន មកកាន់កម្ពុជា ឲ្យបានច្រើនថែមទៀត

ក្រុមហ៊ុនចិន៣ ចាប់ដៃគ្នាជំរុញ កំណើនទេសចរចិន មកកាន់កម្ពុជា ឲ្យបានច្រើនថែមទៀត

ក្រុមហ៊ុនចិន៣ ចាប់ដៃគ្នាជំរុញ កំណើនទេសចរចិន មកកាន់កម្ពុជា ឲ្យបានច្រើនថែមទៀត