ផែនដី​រញ្ជួយ 7.0 រិច​ទ័​រ នៅ​ជប៉ុន ប្រកាសរលក​ស៊ូណាមិ

ផែនដី​រញ្ជួយ 7.0 រិច​ទ័​រ នៅ​ជប៉ុន ប្រកាសរលក​ស៊ូណាមិ

​ក្រុម​ធរណីវិទ្យា​សហរដ្ឋអាមេរិក បាន​រាយការណ៍​ថា មាន​ផែនដី​រញ្ជួយ​ដី​កម្រិត 7.0 រិច​ទ័​រ នៅតាម​ច្រាំង​ប្រទេស​ជប៉ុន ចំណុចកណ្តាល មាន​ជម្រៅ​ក្រោម​ស​មុ​ទ្ធ ១០ គីឡូម៉ែត្រ មាន​ចម្ងាយ​ពី​ស្រុក​ម៉ា​កុ​រៈ​សា​គិ ខេត្ត​ណា​ង៉ុ​ក​ឈិ​មៈ ភាគ​នីរ​តី​ប្រមាណ ១៥៩ គីឡូម៉ែត្រ ។​

​ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន ចេញប្រកាស​អាសន្ន​ពី​រលក​ស៊ូណាមិ និង ប្រកាស​ឱ្យ​ប្រជាជន ចាកចេញ​ជាបន្ទាន់​ឱ្យ​ឆ្ងាយ​ពី​ចំណុចកណ្តាល នៃ​ផែនដី​រញ្ជួយ ។ អាជ្ញាធរ​មូលដ្ឋាន​បាន​និយាយថា សង្កេតឃើញ​មាន​រលក​ស៊ូណាមិ​កម្ពស់ ១ ម៉ែត្រ​នៅតាម​កោះ​ជាច្រើន​កន្លែង ។​

​មិនទាន់មាន​របាយការណ៍​ពី​ការខូចខាត និង របួស ស្លាប់ នៅឡើយ​ទេ ៕