អង់គ្លេស​អាច​រំសាយ​ការ​ប្រកួត​មិត្តភាព​ជាមួយ​បារាំង ដោយ​សារ​បញ្ហា​នៅ​ប៉ារីស

អង់គ្លេស​អាច​រំសាយ​ការ​ប្រកួត​មិត្តភាព​ជាមួយ​បារាំង ដោយ​សារ​បញ្ហា​នៅ​ប៉ារីស

ការ​ប្រកួត​មិត្តភាព​រវាង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ និង​បារាំង​នៅ​ថ្ងៃ​ទី​១៧​ខែ​វិច្ឆិកា​ខាង​មុខ​នេះ ​អាច​នឹង​ត្រូវ​រំសាយ​ចោល​វិញ​ដោយសារ​តែ​មាន​សោកនាដកម្ម​មួយ​​ដែល​បាន​កើត​មាន​ឡើង​នៅ​កណ្ដាល​ទីក្រុង​ប៉ារីស​កាល​ពី​យប់​មិញ។

 

អង់គ្លេស​អាច​រំសាយ​ការ​ប្រកួត​មិត្តភាព​ជាមួយ​បារាំង ដោយ​សារ​បញ្ហា​នៅ​ប៉ារីស

 

សហព័ន្ធ​បាល់ទាត់​អង់គ្លេស (FA) ​បាន​ប្រកាស​ថា ​ការ​ប្រកួត​មិត្តភាព​អាច​នឹង​ត្រូវ​រំសាយ​ចោល​វិញ ដោយសារ​តែ​ប្រទេស​បារាំង​កំពុង​តែ​ជួប​បញ្ហា​ធំ មាន​ខ្មាន់​កាំភ្លើង​បាញ់​រះ​​ និង​បំផ្ទុះ​គ្រាប់​បែក ដាក់​ប្រជាជន​ស្លូតត្រង់​ស្លាប់​អស់​ជា​ច្រើន​រយ​នាក់ និង​មួយ​ចំនួន​ទៀត​មាន​របួស។ បន្ថែម​ពី​លើ​នេះ​ដែរ FA ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ចូល​រួម​រំលែក​ទុក្ខ​ផង​ដែរ​ថា៖ “​វា​ជា​រឿង​ធ្ងន់ធ្ងរ​បំផុត ដែល​មាន​រឿង​អាក្រក់​កើត​ឡើង​នៅ​ពេល​កំពុង​ប្រកួត។ យើង​សូម​ចូល​រួម​សោកស្ដាយ ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​ ហើយ​ក៏​ចូល​រួម​ប្រឆាំង​ដាច់​ខាត​ចំពោះ​អំពើ​ព្រៃផ្សៃ​នេះ​ដែរ”។

 

ក្រុម​ភេរវករ​ចំនួន​៨​នាក់​បាន​បើក​ការ​វាយ​ប្រហារ​៦​កន្លែង​ផ្សេង​គ្នា​នៅ​ទីក្រុង​ប៉ារីស​កាល​ពី​យប់​មិញ​នេះ ខណៈ​ដែល​មួយ​កន្លែង ​គឺ​នៅ​ជិត​កីឡដ្ឋាន​ជាតិ​បារាំង​ ដែល​កំពុង​ធ្វើ​ការ​ប្រកួត​រវាង​ក្រុម​ជម្រើស​ជាតិ​បារាំង​ជាមួយ​អាល្លឺម៉ង់ ​ហើយ​ក៏​បាន​សម្លាប់​មនុស្ស​៣​នាក់​ផង​ដែរ។ ​ដោយ​ឡែក​បើ​សរុប​ចំនួន​អ្នក​ស្លាប់​ទាំង​៦​កន្លែង​នោះ​ទៅ គិត​ត្រឹម​បច្ចុប្បន្ន​នេះ​មាន​ចំនួន​ច្រើន​ជាង​១៥០​នាក់​ទៅ​ហើយ៕

 

​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ mirror