ស្ថានទូតអូស្ដ្រាលី ប្រារព្ធពិធីជួបជុំ អតីតនិស្សិតកម្ពុជា ធ្លាប់ទៅសិក្សា នៅប្រទេសខ្លួន ជាច្រើនរយនាក់

ភ្នំពេញ៖ ស្ថានទូតអូស្ដ្រាលី ប្រចាំនៅកម្ពុជា សហការជាមួយសហគមន៍ អតីតនិស្សិតកម្ពុជា មកពីប្រទេសអូស្រ្ដាលី នៅយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ បានប្រារព្ធពិធីជួបជុំអតីតនិស្សិតកម្ពុជា ដែលធ្លាប់ទៅសិក្សា នៅប្រទេសរបស់ខ្លួនជាច្រើនរយនាក់ នៅសណ្ឋាគារ ស៊ូហ្វីតែល ភោគីត្រាភ្នំពេញ។

កម្មវិធីមានការអញ្ជើញចូលរួមដោយ ឯកអគ្គរាជទូតអូស្ដ្រាលី ប្រចំាកម្ពុជា លោកស្រី អាលីសុន ប៊ើររ៉ូ(Alison Burrows) រដ្ឋមន្ដ្រីក្រសួង អប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន និងនិស្សិតបញ្ញាវ័ន្ដជាច្រើនរយនាក់ទៀត។

លោកសី្រ អាលីសុន ប៊ើររ៉ូ បានថ្លែងថា កម្មវិធីនេះ គឺជាឱកាសសម្រាប់ឆ្លុះបញ្ចាំងពីការចូលរួម របស់អតីតនិស្សិត កម្ពុជា ដែលបានបញ្ចប់ការសិក្សា ពីប្រទេសអូស្រា្ដលីកម្ពុជាទាំងអស់ ក្នុងការចូលរួមចំណែកនៅកម្ពុជា ហើយពិធីជួបជុំគ្នានេះ នឹងផ្ដល់ឱកាស ឲ្យអតីតនិស្សិតចែករំលែកនូវអនុស្សាវរីយ៍ អបអរសាទរសមិទ្ធិផលរបស់ខ្លួន រំលឹកមិត្ដភាពចាស់ៗ ព្រមទាំងកសាងទំនាក់ទំនងថ្មីៗ ជាមួយបុគ្គលឆ្នើមនានា ដែលជោគជ័យក្នុងអាជីពនៅកម្ពុជា។

ឯកអគ្គរាជទូតរូបនេះបន្ដថា អតីតនិស្សិត ដែលបានបញ្ចប់ការសិក្សាពីប្រទេសអូស្ដ្រាលី បានក្លាយជារដ្ឋមន្ដ្រី ឯកអគ្គរាជទូត មន្ដ្រីជាន់ខ្ពស់ ប្រធានក្រុមហ៊ុន ព្រឹទ្ធបុរសរង ប្រចាំសកលវិទ្យាល័យ និងអ្នកដឹកនាំតាមសហគមន៍នានា។

លោកស្រី បន្ដថា “ខ្ញុំមានមោទនភាព ដោយបានឃើញនូវការចូលរួម របស់អូស្ដ្រាលី នៅក្នុងការ អភិវឌ្ឍន៍នៅកម្ពុជា តាមរយៈការបណ្ដុះបណ្ដាលនិស្សិតឆ្នើម មកពីគ្រប់ខេត្ដ ក្រុង នៃប្រទេសកម្ពុជា “។

រដ្ឋមន្ដី្រ ហង់ ជួនណារ៉ុន បានថ្លែងផងថា” ខ្ញុំពិតជាមានសេចក្ដីសប្បាយរីករាយ យ៉ាងខ្លាំងចំពោះធនធានមនុស្សដ៏ល្អ របស់កម្ពុជា ដែលទទួលការបណ្ដុះបណ្ដាល ពីប្រទេសអូស្ដ្រាលី ព្រោះ របត់នៃការផ្លាស់ប្ដូរ បទពិសោធន៍ ក្នុងជីវិតរបស់និស្សិតកម្ពុជា ដោយអូស្ដ្រាលី បានក្លាយគោលដៅ សិក្សាដ៏ពេញនិយម សម្រាប់និស្សិតកម្ពុជាតែម្ដង”។

សូមបញ្ជាក់ថា តាំងពីចាប់ផ្ដើម កម្មវិធីអាហារូបករណ៍អូស្ដ្រាលី នៅឆ្នាំ ១៩៩៤ មកដល់ពេលនេះមាននិស្សិតឆ្នើមកម្ពុជាច្រើនជាង ៦០០នាក់ ទៀត ដែលបានទទួលអាហារូបករណ៍នេះ ទៅសិក្សានៅប្រទេសអូស្ដា្រលី ។

ក្រៅពីនេះ ក៏មានសិស្សនិស្សិតកម្ពុជាផ្សេងទៀត ដែលមានចំនួនច្រើន ជាងនេះបានទៅសិក្សានៅអូស្ដ្រាលី ជាលក្ខណៈឯកជន ឬតាម កម្មវិធីអាហារូបករណ៍ដទៃទៀត ហើយជាងនេះទៅទៀត ចំនួននៃនិស្សិតកម្ពុជា ដែលបានទៅសិក្សានៅប្រទេសអូស្រ្ដាលី បានកើនពី ៥០០នាក់ ក្នុង១ឆ្នាំ កាលពីឆ្នំា២០០២ និងក្នុងឆ្នាំ២០១៤ ប្រមាណជា២ពាន់នាក់ក្នុង១ឆ្នំា ៕