កុមារា​អាយុ​៥​ឆ្នាំ​ម្នាក់​លង់ទឹក​ស្រះ​ស្លាប់ ខណៈ​ឪពុកម្តាយ​មិន​នៅផ្ទះ

បាត់ដំបង: កុមារា​ម្នាក់​អាយុ​៥​ឆ្នាំ​ម្នាក់ បាន​ចុះ​លេង​ទឹកស្រះ ខណៈពេលដែល​ឪពុកម្តាយ​មិននៅផ្ទះ លង់​ស្លាប់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ជិត​២រសៀល ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ទី នៅ​ក្រុមទី​៥ ភូមិ​អូរ​ឃ្មុំ ឃុំ​រស្មី​សង្ហារ ស្រុករតនមណ្ឌល​។​

​លោក​វរសេនីយ៍ទោ យុំ សយ អធិការនគរបាល​ស្រុក​រុក្ខ​គិរី បានអោយ​ដឹ​ថា កុមារារងគ្រោះ​ឈ្មោះ រ៉ា ដា​វីន អាយុ ៥​ឆ្នាំ នៅ​ក្រុមទី​៥ ភូមិ​អូរ​ឃ្មុំ ឃុំ​រស្មី​សង្ហារ ស្រុករតនមណ្ឌល​។ លោក​អធិការ​បាន​បន្ត​អោយដឹង​ទៀ​ថា កុមារា​រងគ្រោះ​ខាង​បានចុះ​លេង​ទឹកស្រះ ពេលដែល​ឪពុកម្តាយ​មិន​នៅ ហើយដោយ​ខ្លួន​មិនចេះ​​ហែល​ទឹក​ផង​នោះ​ទើប​បណ្តាលអោយ​លង់​ស្លាប់​តែម្តង​។​

​ក្រោយពី​ពិនិត្យ​នៅ​កន្លែងកើតហេតុ​រួច និង​សាកសព​ក្មេងប្រុស​រងគ្រោះ​សមត្ថកិច្ចសន្និដ្ឋានថា​ពិតជា​លង់ទឹក​ស្រះ​ស្លាប់​ពិតប្រាកដ​មែន ហើយ​សាកសព​កុមារារងគ្រោះ​ត្រូវបាន​គ្រួសារ​យកទៅ​ធ្វើ​ពិធីបុណ្យ​តាម​ប្រពៃណី​ទំនៀម​ទំលាប់​ខ្មែរ ៕