បុរស​ម្នាក់​ឆក់​ត្រី​បែ​ជា​ឆក់​ខ្លួនឯង​ស្លាប់​ទៅវិញ

បាត់ដំបង: បុរស​ម្នាក់​បាន​ស្លាប់​ដោយសារ​ការធ្វេសប្រហែស​ឆក់​ត្រី​ប៉ុន្តែ​ឆ្លង​ចរន្ត​បណ្តាល​ឲ្យ​ឆក់ខ្លួនឯង​ស្លាប់​កាលពី​ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ វេលា​ម៉ោង ១៦​និង​២០​នាទី នៅចំណុច​ភូមិ​កំពង់​ឡី ឃុំ​អូ​ដា ស្រុក​កំរៀង ខេត្តបាត់ដំបង​។​

​លោក​វរសេនីយ៍ត្រី ទិ​ត គល់ អធិកា​ស្តីទី​នគរបាល​ស្រុក​កំរៀង បានអោយដឹងថាជនរងគ្រោះ​ឈ្មោះ ឌឹ​ម ចន្ទ​មុនី  អាយុ ៣៦​ឆ្នាំ មុខរបរ​ដាំ​បន្លែ​លក់រស់នៅ​ភូមិ​.​ឃុំ​កើតហេតុ​ខាងលើ ។​

​មុនពេល​កើតហេតុ គឺ​ជនរងគ្រោះ បាន​អូស​ខ្សែភ្លើង មក​ឆក់​ត្រី​បែ​ជា​បណ្តាល​ឲ្យ​ឆក់ខ្លួនឯង​ស្លាប់​ទៅវិញ​។ ក្រោយពី​កើតហេតុ សមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួចបាន​បញ្ជាក់ថា​ពិតជា​ស្លាប់​ដោយ​ឆ្លង​ចរន្តអគ្គិសនី​បណ្តាលមកពី​ការ​ឆក់​ត្រី​ពិតប្រាកដ​មែនហើយ​ឲ្យ​ទៅ​ក្រុមគ្រួសារ​៕​