យុវជន​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ

កំពង់ចាម: នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ វេលា​ម៉ោង​៥​ល្ងាច សមត្ថកិច្ច​បានទទួល​ពាក្យបណ្តឹងពី​ឈ្មោះ អ៊ុំ វណ្ណា ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ នៅ​ភូមិ​ផ្ទះ​​ក​ណ្ត​ល​លើ ឃុំ​ផ្ទះ​កណ្តាល ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​ថា កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់​បាន​យកម៉ូតូម៉ាក​ហុងដា C125​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៤​លេខ​តួ​-​លេខ​ម៉ាស៊ីន​9035287​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CE5712​ទុក​នៅ​ក្រោមផ្ទះ​របស់ខ្លួន​រួច​ក៏​ដេក​លុះ​ដឹងខ្លួន​ឡើង​ក៏​បាត់ម៉ូតូ​តែម្ដង​។​

​ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាម សមត្ថកិច្ច​យើង​បាន​ចុះ​ដល់​កន្លែងកើតហេតុដោយមាន​ការចង្អុលបង្ហាញ​ពី​សាក្សី​ថា មានឈ្មោះ​ថៃ បញ្ញា ភេទប្រុស​​អាយុ​១៥​ឆ្នាំមាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ ជា​អ្នក​លួច ភ្លាមនោះ​សមត្ថកិច្ចយើង​បាន​ស្រាវជ្រាវ​បន្ត ទើប​ដឹងថា​មុខសញ្ញា​សង្ស័យ​បាន​ទៅ​ភ្នំពេញ​យកម៉ូតូ​ទៅ​លាក់ទុក​នៅ​វត្ត​ឧណ្ណាឡោម​។​

​ចំពោះ​ករណីនេះ​សមត្ថកិច្ច​យើង​បានធ្វើការ​លួងលោម​ឲ្យ​ជន​ស​ង្យ័​យ​ប្រគល់​ម៉ូតូ​ទៅឲ្យ​ជនរងគ្រោះ​វិញ​។​ដោយឡែក​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ​នាំយកមកអធិការ​ដើម្បី​ចងក្រង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ ៕​