ភ្ញៀវទេសចរ​អង់គ្លេស​ម្នាក់ ស្លាប់​ដោយសារ​មេរោគ CHOC SEPETEQE

​សៀមរាប: ភ្ញៀវទេសចរ ជនជាតិ​អង់គ្លេស​ម្នាក់ បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​អន្តរជាតិ​រ៉ូយ៉ាល់​អង្គរ ក្រុង​សៀមរាប ខេត្តសៀមរាប ដោយ​គ្រូពេទ្យ​ផ្នែក​កោសល្យ​វិ​ច្ឆ័​យ អម​តុលាការ​បាន​ពិនិត្យឃើញថា ជនជាតិ​អង់គ្លេស​នោះ​កើត​មេរោគ​ម្យ៉ាង CHOC SEPETEQE ហើយ​មេរោគ​បាន​ជ្រាតចូល​សរសៃ ឈាម បណ្តាល​ឲ្យ​ស្លាប់​។
​    ​
​ជនជាតិ​អង់គ្លេស​រូបនោះ មានឈ្មោះ BELL ROBERT THOMAS ភេទ​ប្រុស កើត​នៅ​ឆ្នាំ​១៩៥៣ កាន់​លិខិតឆ្លងដែន​លេខ​៤៦១១៦៧៤៧៥ បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​អន្តរជាតិ​រ៉ូយ៉ាល់ អង្គរ កាលពី​វេលា​ម៉ោង​០២.៣០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​
​    ​
​លោក​វរសេនីយ៍ឯក ចៅ ម៉ៅ​វីរៈ ស្នងការរង​នគរបាលជាតិ​ខេត្តសៀមរាប ទទួលបន្ទុក​ផ្នែក​អន្តោប្រវេសន៍ បាន​បញ្ជាក់ថា ជនរងគ្រោះ​បាន​ចូលមក​កាន់​ខេត្តសៀមរាប កាលពី​ថ្ងៃទី​០៨ ខែ​វិ​ច្ឆិ កា ឆ្នាំ​២០១៥ តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប តាមរយៈ​ក្រុមហ៊ុន​ទេសចរណ៍ Cambodia Cycling Tour និង​បានមក​ស្នាក់នៅ​សណ្ឋាគារ រី ដែលមាន​ទីតាំងនៅ​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ជាមួយនឹង​មិត្ត​ភ​ក្រ័​ជនជាតិ​ដូចគ្នា​ចំនួន​៣៨​នាក់​។​
​    ​
​លោក​វរសេនីយ៍ឯក​ចៅ ម៉ៅ​វីរៈ បានបញ្ជាក់​ទៀតថា មុនពេល​កើតហេតុ នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ក្រុម​ជនរងគ្រោះ បានធ្វើ​ដំណើរ​ទៅ​ទេសចរណ៍​នៅ​ប្រាសាទបឹងមាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។ បន្ទាប់មក​ជនរងគ្រោះ​មាន​អា​ការៈមិន​ស្រួលខ្លួន ហើយ​មិត្ត​ភ​ក្រ័ ក៏បាន​ដឹក​ជនរងគ្រោះ​មកកាន់​មន្ទីរពេទ្យ​អន្តរជាតិ​រ៉ូយ៉ាល់​អង្គរ ដើម្បី​ព្យាបាល​។ ប៉ុន្តែ​រហូតដល់​ម៉ោង ០២.៣០​នាទី រំលង​អា​ធ្រា ត​ឈានចូល​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ជនរងគ្រោះ ក៏បាន​ដាច់ខ្យល់​ស្លាប់​តែម្តង​។
​    ​
​ការស្លាប់​របស់​ជនរ​ង​គ្រោះ គឺ​ខាង​មន្ទីរពេទ្យ បាន​រាយការណ៍​មកកាន់​កំលាំង​សមត្ថកិច្ច ហើយ​កំលាំង​រួមសហការ​ជាមួយ​តំណាង​អយ្យការ វេជ្ជបណ្ឌិត​ផ្នែក​កោសល្យ​វិ​ច្ឆ័​យ​អម​តុលាការ ចុះទៅ​ធ្វើការ​ពិនិត្យ​ទើប​ដឹងថា ជនរងគ្រោះ​មាន​មេរោគ​ម្យ៉ាង​ឈ្មោះ CHOC SEPETEQE បាន​ជ្រាតចូល​សរសៃឈាម បណ្តាល​ឲ្យ​ស្លាប់​តែម្តង​៕

ភ្ញៀវទេសចរ​អង់គ្លេស​ម្នាក់ ស្លាប់​ដោយសារ​មេរោគ CHOC SEPETEQE

ភ្ញៀវទេសចរ​អង់គ្លេស​ម្នាក់ ស្លាប់​ដោយសារ​មេរោគ CHOC SEPETEQE
​រូបភាព​៖​ភ្ញៀវទេសចរ​អង់គ្លេស​ម្នាក់ ស្លាប់​ដោយសារ​មេរោគ CHOC SEPETEQE៕​គូលែន​