អច្ឆរិយៈមែន! អ្នកលក់ស្បែកស្វិត ប្រើដៃលូកចាប់នំបំពង ក្នុងខ្ទះខ្លាញ់កំពុងពុះ (មានវីដេអូ)

ឥណ្ឌា៖ អ្នកលក់នំបំពងតាមចិញ្ចើមថ្នល់សាធារណៈម្នាក់ បានធ្វើឲ្យមានការ ចាប់អារម្មណ៍ និងការកោតសរសើរ យ៉ាងខ្លាំង ពីសំណាក់អ្នកទិញ ដោយគាត់ ប្រើដៃទទេទាំងគូ របស់គាត់ ចាប់យកនំបំពង នៅក្នុងខ្ទះខ្លាញ់ក្តៅ ដែលកំពុងពុះកញ្រ្ជោល ហាក់បីដូចជាគ្មាន ខ្លាចក្តៅឬរលាក បន្តិចសោះឡើយ ។

អច្ឆរិយៈមែន! អ្នកលក់ស្បែកស្វិត ប្រើដៃលូកចាប់នំបំពង ក្នុងខ្ទះខ្លាញ់កំពុងពុះ (មានវីដេអូ)

តាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសចំណាស់ វ័យ៦០ឆ្នាំ ឈ្មោះ Ram Babu ដែលមានមុខរបរ ជាអ្នកលក់នំបំពងតាម ផ្លូវរូបនេះ ជានិច្ចជាកាលតែងតែ ទាក់ទាញនូវចំណាប់អារម្មណ៍ របស់អតិថិជន រាប់រយនាក់ ដែលបានមកទស្សនាទេពកោសល្យនិង ថ្វីដៃចំអិនអាហាររបស់គាត់ នៅលើរទេះលក់នំ តាមថ្នល់របស់គាត់ ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Allahabad រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា ។

ជាក់ស្តែង រូបគាត់ អាចលូកដៃ ចូលទៅក្នុងខ្ទះខ្លាញ់ដ៏សែនក្តៅ ដែលមានកម្រិត សីតុណ្ហភាពប្រមាណ ជិត ២០០អង្សារសេ ដើម្បីចំអិននំបំពងរបស់គាត់ ខណៈដែលមានមនុស្សមកពីទីឆ្ងាយ ជាច្រើននាក់ បានមកមើលគាត់។ អ្វីដ៏គួរឲ្យចាប់អារម្មណ៍នោះ គឺថា គាត់បានប្រកបមុខរបរមួយនេះ អស់រយៈពេលជាង ៤០ឆ្នាំមកហើយ ប៉ុន្តែគាត់មិនដែលទទួលរងនូវការរលាក ឬពងបែកអ្វីសោះឡើយ ។ គាត់បាននិយាយបន្តទៀតថា រូបគាត់បានរកស៊ី សម្រាប់តែចិញ្ចឹមជីវិតជាមួយនឹង មុខរបរលក់នំបំពងនេះ តាំងតែពីគាត់មានអាយុ ២០ឆ្នាំមកម៉្លេះ ហើយគាត់ក៏មិន ដែលនឹកស្មានថា មុខរបរនេះធ្វើឲ្យមាន ការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អតិថិជនបែបនេះឡើយ ជាពិសេសគឺ ភាពអស្ចារ្យរបស់គាត់ ក្នុងការចំអិនដោយ ប្រើដៃផ្ទាល់របស់គាត់ ។

អច្ឆរិយៈមែន! អ្នកលក់ស្បែកស្វិត ប្រើដៃលូកចាប់នំបំពង ក្នុងខ្ទះខ្លាញ់កំពុងពុះ (មានវីដេអូ)

អ្នកលក់និងជាចុងភៅដ៏ចំណានរូបនេះ បាននិយាយរៀបរាប់ថា កាលនោះ ដោយសារតែ លក់ដាច់ពេក គាត់បានភ្លេចខ្លួន ច្រឡំយកដៃរបស់គាត់ ទៅស្រង់នំបំពង ក្នុងខ្ទះខ្លាញ់នោះ ដោយអត់បានប្រើវែក ។ បន្ទាប់មក គាត់បានដកដៃរបស់គាត់មកវិញ យ៉ាងរហ័ស ដោយនឹកស្មានថា ដៃរបស់គាត់ច្បាស់ជារលាក ពងបែកសុះ មិនខាននោះឡើយ ប៉ុន្តែគាត់បានភ្ញាក់ផ្អើលជាខ្លាំង នៅពេលដក ដៃគាត់មក អត់ឃើញមានរលាក ស្លោក អ្វីបន្តិចឡើយ ។ ចាប់តាំងពីពេលនោះមក គាត់ក៏បានឈប់ប្រើវែក ពីព្រោះ ពេលយកដៃរបស់គាត់ ទៅជ្រលក់ក្នុងខ្ទះខ្លាញ់ គាត់ពុំមានការឈឺផ្សាអ្វីឡើយ វាហាក់ដូចជាជ្រលក់ដៃ ក្នុងទឹកអញ្ចឹង ។

គាត់បានឲ្យដឹងទៀតថា គាត់លក់នំបំពងនេះ បានជាង១០០គីឡូឯណោះ ក្នុងមួយថ្ងៃ ដែលគិតជា សាច់ប្រាក់ បានចំនួនជាង ៣០ដុល្លារផងដែរ ហើយនៅពេល ដែលមានគេសួរគាត់ ថាតើគាត់មាន ប្រើវេទមន្តអ្វីឬក៏អត់ គាត់បានញញឹម ហើយនិយាយថា វាជាវេទមន្តរបស់ព្រះអាទិទេព ។ យ៉ាងណាមិញ ដោយសារតែភាព ល្បីល្បាញរបស់គាត់ ជាមួយនឹងការប្រើដៃ ដើម្បីស្រង់នំបំពងនេះ ក៏មានវេជ្ជបណ្ឌិតមួយចំនួន បានមករកគាត់ដើម្បីធ្វើការ ស្រាវជ្រាវ ប៉ុន្តែពុំឃើញមាន ភាពមិនប្រក្រតីអ្វី ជាមួយនឹងស្បែក របស់គាត់នោះឡើយ ។ គាត់បាននិយាយ ជាចុងក្រោយថា “ខ្ញុំមិនដឹងថា ហេតុអ្វីបានជាខ្ញុំទៅ ជាដូច្នេះនោះទេ ប៉ុន្តែដរាបណាខ្ញុំ អត់មានការឈឺចាប់ ហើយវា ជាសមត្ថភាពរបស់ខ្ញុំ ដែលអាចឲ្យខ្ញុំរកលុយបាន ខ្ញុំនឹងនៅតែសប្បាយរីករាយ ក្នុងការបំពងនំ ជាមួយនឹងដៃខ្ញុំ” ៕

តោះ! រីករាយទស្សនា ភាពអស្ចារ្យ របស់អ្នកលក់នំបំពង ទាំងអស់គ្នា៖អច្ឆរិយៈមែន! អ្នកលក់ស្បែកស្វិត ប្រើដៃលូកចាប់នំបំពង ក្នុងខ្ទះខ្លាញ់កំពុងពុះ (មានវីដេអូ)អច្ឆរិយៈមែន! អ្នកលក់ស្បែកស្វិត ប្រើដៃលូកចាប់នំបំពង ក្នុងខ្ទះខ្លាញ់កំពុងពុះ (មានវីដេអូ)
អច្ឆរិយៈមែន! អ្នកលក់ស្បែកស្វិត ប្រើដៃលូកចាប់នំបំពង ក្នុងខ្ទះខ្លាញ់កំពុងពុះ (មានវីដេអូ)

សូមកុំព្យាយាម សាកល្បង ធ្វើតាមបែបនេះឲ្យសោះ...​

ប្រភព៖

ដោយ៖ កុសល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត