ឪពុកចុង​តិរច្ឆាន​ល្បួង​កូនស្រី​អាយុ​11​ឆ្នាំ​រំលោភ​បាន​7​ដង លុះ​បែក​ការណ៍​គេចខ្លួន

ឪពុកចុង​តិរច្ឆាន​ល្បួង​កូនស្រី​អាយុ​11​ឆ្នាំ​រំលោភ​បាន​7​ដង លុះ​បែក​ការណ៍​គេចខ្លួន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​ឪពុកចុង​វ័យក្មេង បាន​ល្បួង​កូនស្រី​អាយុ​ទើបតែ​១១​ឆ្នាំ​រំលោភ​រហូត​បាន​សម្រេច​ចំនួន​៧​ដង ខណៈ​ម្តាយ​ចេញ​ទៅ​ធ្វើការ​ស៊ីឈ្នួល​ដក​ដំ​ទ្បូ​ង​មី​ឱ្យ​គេ តាំងពី​ព្រឹក​រហូត​ដល់​ល្ងាច​ទើប​ត្រ​ទ្ប​ប់​មក​ផ្ទះ​វិញ ដោយ​ឱ្យ​កូនស្រី​នៅផ្ទះ​ជាមួយនឹង​ឪពុកចុង ។

លុះ​នៅ​ថ្ងៃ​ចុង​ក្រោយ​ម្តាយ​ទាន់​ក៏​ស្រែក​ឆោ​ទ្បោ រីឯ​ជន​តិរច្ឆាន​រូប​នេះ​ដឹង​ស្ថានភាព​មិន​ស្រួល​ក៏​រត់គេច​ខ្លួន​ចូល​ព្រៃ​បាត់​ស្រមោល​។ បន្ទាប់​មក ស្ត្រី​ជា​ម្តាយ​បាន​សម្រេចចិត្ត​ដាក់​ពាក្យ​ប្តឹង​ទៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

ហេតុការណ៍​ឪពុកចុង​រំលោភ​កូនស្រី​អាយុ​១១​ឆ្នាំ​នេះ បាន​កើត​ទ្បើ​ង​កាលពី​ថ្ងៃ​ទី​១១ វិច្ឆិកា នៅ​សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន ។ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ឪពុកចុង​តិរច្ឆាន​នេះ​ឈ្មោះ ភា ផៃ អាយុ​២៤​ឆ្នាំ ជា​កម្មករ ។ ប្រភព​ព័ត៌មាន​បន្ត​ទៀត​ថា ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​ពី​ម្តាយ​កុមារី​ចំពោះ​ករណី​រំលោភ​សេពសន្ថវៈ​នេះ សមត្ថកិច្ច​ក៏​បាន​ហៅ​ក្មេង​ស្រី​មក​សាកសួរ ហើយ​នាង​ឆ្លើយ​ថា ឪពុកចុង​នេះ​បាន​ល្បួង​នាង​រំលោភ​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ ខណៈ​ម្តាយ​នាង​និង​បងប្រុស​ស្រី​ដទៃ​ទៀត​នាំ​គ្នា​ទៅ​ដក​ដំ​ទ្បូ​ង​មី​នៅ​ឯ​ចម្ការ​ឱ្យ​គេ​។

បន្ទាប់​ពី​រំលោភ​រួច ឪពុកចុង​រូប​នេះ​បាន​គំរាម​មិន​ឱ្យ​ប្រាប់​នរណា​ឱ្យ​ដឹង​ទ្បើ​យ ហើយ​ក៏​មិន​ត្រូវ​ឱ្យ​ម្តាយ​ដឹង​ដែរ បើ​ពុំ​ដូច្នោះ​ទេ នឹង​សម្លាប់​ចោល​ទាំង​ពូជ​មិន​ទុក​នរណា​ម្នាក់​ទ្បើ​យ​។ កុមារី​រង​គ្រោះ​និយាយ​ទៀត​ថា ដោយសារ​ភ័យ​ខ្លាច​ការ​គំរាមកំហែង ទើប​នាង​សុខចិត្ត​នៅ​ស្ងៀម​រហូត​ដល់​ឪពុកចុង​រូប​នេះ បន្ត​រំលោភ​នាង​ជា​ច្រើន​លើក​ច្រើន​សា ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយមក​ដោយសារ​ម្តាយ​កត់សម្គាល់​ឃើញ​កូនស្រី​មាន​សភាព​ស្លេកស្លាំង​ខុស​ពី​ធម្មតា និង​មានការ​ភ័យ​ខ្លាច ទើប​ថ្ងៃមួយ​ពេល​ទៅ​ដល់​ចម្ការ​ហើយ​ក៏​លួច​ដើរមក​មើល​ឯ​ផ្ទះ​របស់​ខ្លួន​វិញ​ថា តើ​មានការ​រឿង​អ្វី​កើត​ទ្បើ​ង ។ ពេល​នោះ​ស្រាប់តែ​ឃើញ​ប្តី​តិរច្ឆាន​រូប​នេះ កំពុង​ធ្វើ​សកម្មភាព​រំលោភ​កូនស្រី​របស់​ខ្លួន ក៏​ស្រែក​ផ្អើល​ឆោ​ទ្បោ​ទ្បើ​ង ទើប​ជន​លាមក​នេះ​ស្ទុះ​រត់គេច​ខ្លួន​បាត់​ស្រមោល ហើយ​ក៏​ប្រញាប់​ដាក់​ពាក្យ​ប្តឹង​ទៅ​សមត្ថកិច្ច​នគរបាល​តែ​ម្តង ។

សូម​បញ្ជាក់​ថា ករណី​ខាងលើ​នេះ​បាន​កើត​ទ្បើ​ង​តាំងពី​ខែសីហា​ឆ្នាំ​២០១៥ និង​រហូត​មក​ដល់​ខែវិច្ឆិកា​ឆ្នាំ​២០១៥ ដោយ​រំលោភ​បាន​សម្រេច​ចំនួន​៧​លើក ។ ជន​នេះ​បាន​ស្រ​ទ្បា​ញ់​ម្តាយ​ក្មេង​ស្រី ដែល​ជា​ស្ត្រី​មេម៉ាយ​មានកូន​៥​នាក់​ប្រមាណ​៣​ឆ្នាំ​ហើយ តែ​មិន​មានកូន​ជាមួយ​គ្នា​ទេ​។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជន​គម្រក់​នេះ​យក​មក​ផ​ន្ទា​ទោស​៕​