ត្រៀមខ្លួនប្រើប្រាស់ MicroSD Card ទំហំ 200GB ក្នុងពេលខាងមុខនេះហើយឫនៅ?

ត្រៀមខ្លួនប្រើប្រាស់ MicroSD Card ទំហំ 200GB ក្នុងពេលខាងមុខនេះហើយឫនៅ?

SANDISK ជាក្រុមហ៊ុនដ៏ធំមួយ ខាងផ្នែកផលិតនូវប្រភេទ MicroSD ជាច្រើនម៉ូដ ច្រើនម៉ាក ហើយកំពុងចរាចរ រៀងរាល់ថ្ងៃនៅលើទីផ្សារពិភពលោក។ យ៉ាងណាមុិញ ក្នុងថ្ងៃនេះប្រភពគេហទំព័រមួយបានប្រាប់ឱ្យដឹងថា ក្រុមហ៊ុនដ៏ធំមួយនោះ កំពុងត្រៀមខ្លួនរួចជាស្រេច ក្នុងការបញ្ចេញលក់នូវប្រភេទ MicroSD ជំនាន់ថ្មីមួយទៀត ដែលមានទំហំអង្គចងចាំធំ 200GB ហើយមានល្បឿនលឿនអាចផ្ទេរទិន្នន័យក្នុងចន្លោះ 90MB/s និយាយរួមជាមធ្យមប្រហែលជាអាច Copy រូបភាពចំនួន 1,200 សន្លឹក ក្នុងមួយនាទីក៏ថាបាន។ ប្រភេទ MicroSD បែបនេះ នឹងត្រូវដាក់លក់ នៅអំឡុងពាក់កណ្តាលខែ ធ្នូ ខាងមុខនេះហើយ ដោយតម្លៃរបស់វានៅលើទីផ្សារ Amazon អាចនឹងប្រហែល 249$. ទៅរកឯណាបាន MicroSD ដែលមានទំហំធំ ហើយលឿនបែបនេះ?

---------------------------------------
ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus ត្រៀមខ្លួនប្រើប្រាស់ MicroSD Card ទំហំ 200GB ក្នុងពេលខាងមុខនេះហើយឫនៅ?
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com ត្រៀមខ្លួនប្រើប្រាស់ MicroSD Card ទំហំ 200GB ក្នុងពេលខាងមុខនេះហើយឫនៅ?

ចុះថ្ងៃទី 14 ខែវិច្ឆិកា ឆ្នាំ 2015 ម៉ោង 4:04 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ