ឪពុកចុង​ល្មោភកាម រំលោភ​កូនស្រី ទាល់តែ​បែកការ​

Sanofi

​បុរស​ជា​ឪពុកចុង វ័យក្មេង​ម្នាក់​បាន​ល្បួង​កូនស្រី ដែលមាន​អាយុ ១១ ឆ្នាំ បាន​ចាប់រំលោភ​ក្មេងស្រី​រងគ្រោះ​  រហូត​បានសម្រេច​ចំនួន ៧ ដង នៅពេល​ម្តាយ​របស់​នាង​ចេញទៅ​ស៊ីឈ្នួល​ដក​ដំឡូង​មី​ឱ្យគេ តាំងពីព្រឹក​ព្រលឹម​រហូតដល់​ល្ងាច ទើប​ត្រឡប់មកផ្ទះ​វិញ  ​ដោយ​ទុក​កូនស្រី​ឲ្យ​ស្នាក់​នៅផ្ទះ​ជាមួយនឹង​ឪពុកចុង​ចិត្ត​តិរច្ឆាន​រូបនេះ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​នាំ​ឲ្យ​បែកធ្លាយ​រឿងនេះ​គឺ ម្តាយ​របស់​កុមារី​រងគ្រោះ​បានមក​ទាន់​ឃើញ​បុរស​ជា​ប្តី​ចុង​កំពុង​ធ្វើ​សកម្មភាព​ចាប់រំលោភ​កូនស្រី​របស់ខ្លួន ស្ត្រី​ជា​ម្តាយ​ក៏​ស្រែក​ឆោឡោ  ​រីឯ​ជន​ល្មោភកាម​រូបនោះ​  ក៏​រត់គេចខ្លួន​ចូល​ព្រៃ​បាត់ស្រមោល​តែម្តង​។ លុះ​ក្រោយមក​ស្ត្រី​ជា​ម្តាយ​បានសម្រេច​ចិត្ត​ដាក់ពាក្យ​ប្តឹងទៅ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ដើម្បីឱ្យ​ចាត់ការ​តាម​នីតិវិធី ។​

​សមត្ថកិច្ច​បាន​បន្តទៀត​ថា ហេតុការណ៍​នេះ បានកើត​ឡើង នៅ​ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតនៅក្នុង​ភូមិប​តាំង​ស៊ូ សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។ កុមារី​រងគ្រោះ​ទើបតែ​មាន​អាយុ ១១ ឆ្នាំ ចំណែកឯ​ឪពុកចុង​តិរច្ឆាន​មាន ឈ្មោះ ភា ផៃ អាយុ​២៤​ឆ្នាំ ជា​កម្មករ ។

ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ម្តាយ​កុមារី​រងគ្រោះ សមត្ថកិច្ច​ក៏បាន​ហៅ​ក្មេងស្រី​រងគ្រោះ មក​សាកសួរ ដោយ​នាង​ឆ្លើយថា «​ឪពុកចុង​នេះ បាន​ល្បួង​នាង​រំលោភ​ជាច្រើនលើក ច្រើនសារ​មកហើយ ខណៈពេល​ម្តាយ​របស់​នាង និង​បងប្អូន​ប្រុស​ស្រី​ដទៃទៀត​នាំគ្នា​ទៅធ្វើ​ការដក​ដំឡូង​មី​នៅឯ​ចម្ការ​ថៅកែ​ម្នាក់ ។ បន្ទាប់ពី​រំលោភ​រួច គាត់​បានគ​ម្រាម​មិនឱ្យ​ប្រាប់​នរណា​ដឹង​ឡើយ ហើយក៏​មិន​ត្រូវឱ្យ​ម្តាយ​ដឹង​ដែរ បើ​ពុំ​ដូច្នោះ​ទេ រូបគេ​នឹង​សម្លាប់ចោល​ទាំង​ពូជ មិន​ទុក​នរណាម្នាក់​នោះឡើយ​» ។​

​កុមារី​រងគ្រោះ​បានបញ្ជាក់​ទៀតថា ដោយសារតែ​ការភ័យខ្លាច ចំពោះ​ការ​គម្រាមកំហែង ទើប​នាង​សុខចិត្ត​នៅ​ស្ងៀម​រហូតដល់​ឪពុកចុង​ចិត្តជា​សត្វ​រូបនេះ បន្ត​រំលោភ​នាង​ជាច្រើនលើក​ច្រើនសារ ទៀត​។​

​បើតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅក្បែរ​ខាង​នោះ បាន​ឲ្យ​ដឹងថា ក្រោយពី​កត់សម្គាល់ឃើញ​កូនស្រី​របស់ខ្លួន​មាន​សភាព​ស្លេកស្លាំង​ខុសពី​ធម្មតា និង​មានការ​ភ័យខ្លាច ទើប​ថ្ងៃមួយ​នាង​ជា​ម្តាយ បាន​ចោល​ជើង ដោយ​ធ្វើដំណើរ​ទៅដល់​ចម្ការ​ហើយ ក៏​លួច​ដើរមក​ផ្ទះ​របស់ខ្លួន​វិញ​ដើម្បី​ចង់ដឹងថា តើ​នឹង​មានការ​អ្វី​កើតឡើង ? ពេលនោះ​ស្រាប់តែ​ឃើញ​ប្តី​តិរច្ឆាន​រូបនោះ កំពុង​ធ្វើ​សកម្មភាព​រំលោភ​កូនស្រី​របស់ខ្លួន ហើយក៏​ស្រែក​ផ្អើលឆោឡោ ទើប​រូបគេ​ស្ទុះ​រត់គេចខ្លួន​បាត់ស្រមោល ហើយ​នាង​ក៏​ប្រញាប់​ដាក់ពាក្យ​ប្តឹងទៅ​សមត្ថកិច្ច​នគរបាល​តែម្តង ។​

​គួរបញ្ជាក់​ផងដែរ​ថា ករណី​ខាងលើនេះ បានកើត​ឡើង តាំងពី​ខែសីហា ឆ្នាំ​២០១៥ រហូតមកដល់​ខែវិច្ឆិកា ឆ្នាំ​២០១៥ ដោយ​គេ​រំលោភ​បានសំរេច​ប្រហែល ៧​លើក ។ បច្ចុប្បន្ន​ជនសង្ស័យ​បាន​រត់គេចខ្លួន​បាត់ស្រមោល ចំណែក​សមត្ថកិច្ច​ជំនាញ​កំពុង ស្រាវជ្រាវ​រកមុខ​សញ្ញា និង​តាម​ចាប់ខ្លួន​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕​សុទ្ធ គឹម​សឿន​


Related