ប្រជាប្រិយភាព តារាចម្រៀង ពេជ្រ ថា​ណា ហក់​ឡើង​ខ្លាំង នៅ​ឆ្នាំ​២០១៥​នេះ ( មាន​វីដេអូ )​

Sanofi

តារាចម្រៀង​ពេជ្រ ថា​ណា នៅក្នុង​ឆ្នាំ​២០១៥​នេះ បានចេញ​លក់​បទ​ចម្រៀង​រហូតដល់​ជិត​២០​បទ ហើយ​ក្នុង​បទ​ចម្រៀង​របស់លោក​ក៏​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​សំណាក់​ទស្សនិកជន​មានដូចជា​បទ “​មនុស្ស​បែក​គ្នា​ហើយ មិន​ជួប​វិញ​ទេ​” “​អនុស្សាវរីយ៍​ស្រុក​កំពង់ត្រាច​” “​ស្អប​អូន​មិន​ចង់​ឮ​សូម្បី​ឈ្មោះ​” “​ស្តាប់​ចម្រៀង​អូន​បងហូរទឹកភ្នែក​” “​បងចាញ់​តែម​គេ ត្រង់​គេ​ហ៊ាន​” រួមជាមួយ​បទ​ចម្រៀង​ជាច្រើន​បទ​ទៀត​។​

​ភាពជោគជ័យ​ដ៏​ឆាប់រហ័ស​នេះ ត្រូវបាន​លោក អ៊ុក ប៊ុណ្ណា​រ័ត្ន អ្នក​គ្រប់​គ្រង់​ផលិតកម្ម សាស្តា ប្រាប់ថា តារាចម្រៀង​លោក ពេជ្រ ថា​ណា គឺជា​តារាចម្រៀង​មាន​ទឹកដម​សំឡេង​ពីរោះ និង​ស្រែក​តុង​បាន​ខ្ពស់ មិន​ចាញ់​លោក ខេ​ម​ម​រៈ សេរី​មន្ត ប៉ុន្មាន​ឡើយ​។ ហើយ​បទ​ចម្រៀង​របស់គាត់​មួយចំនួនធំ​មាន​ទស្សនិកជន​ភាគច្រើន​តែ​ង​តែ​យល់ច្រឡំ​ថា ជា​បទ​ចម្រៀង​របស់លោក ខេមរៈ សេរី​មន្ត ក៏មានដែរ​។

លោក អ៊ុក ប៊ុណ្ណា​រ័ត្ន បាន​បន្តថា ព្រោះតែ​ទឹកដម​សំឡេង ពេជ្រ ថា​ណា ស្រដៀង​គ្នា និង​សេរី​មន្ត​នោះ មាន​អ្នកខ្លះ​បាន​និយាយថា ណា​ថា ហាក់​ច្រៀង​ធ្វើ​សំឡេង​តាម​សេរី​មន្ត ប៉ុន្តែ​ចំណុច​នេះ លោក​សុំ​បញ្ជាក់ថា ទឹកដម​សំឡេង​របស់ ពេជ្រ ថា​ណា គឺជា​ទេពកោសល្យ​ធម្មជាតិ មិនមែន​ហាត់ពត់​តាម​អ្នកណា​នោះទេ​។ ព្រោះតែ ពេជ្រ ថា​ណា មាន​ចំណុចខ្លាំង​នេះហើយ ទើប​លោក​សម្រុក​ផលិត​បទ​ចម្រៀង​ឱ្យ​លោក ឱ្យបាន​ច្រើន ដើម្បី​ទាញយក​ការគាំទ្រ​ពី​សំណាក់​ទស្សនិកជន​។​

​បើ​ចង់ដឹង សូម​ស្តាប់​បទ​ចម្រៀង​របស់លោក នៅ​ខាងក្រោម​នេះ ។​ ​ប្រមាញ់ តារា
​ ​
​ 

 

Related