Charity Match ​របស់ Beckham ​នៅ Old Trafford ​ចាប់​ផ្ដើម​យប់​នេះ​ហើយ


Charity Match ​របស់ Beckham ​នៅ Old Trafford ​ចាប់​ផ្ដើម​យប់​នេះ​ហើយ

ការ​ប្រកួត​មិត្ត​ភាព​ស្វែងរក​ប្រាក់​ជូន​ដល់​អង្គការ UNICEF ​ដើម្បី​ជួយ​ដល់​កុមារ​របស់​អតីត​កីឡាករ David Beckham ​ដែល​ប្រមូល​ផ្ដុំ​ដោយ​អតីត​កីឡាករ​ល្បី​ៗ​ដូចជា Ryan Giggs , Ronaldinho , Edwin van der Sar , Michael Owen, Andy Cole ​និង Luis Figo ​ជា​ដើម​នោះ នឹង​ចាប់​ផ្ដើម​ប្រកួត​នៅ​យប់​នេះ​ហើយ នា​វេលា​ម៉ោង​១០:០០​នាទី ​នៅ​កីឡដ្ឋាន Old Trafford ​របស់​ក្លិប Manchester United ។

 

Charity Match ​របស់ Beckham ​នៅ Old Trafford ​ចាប់​ផ្ដើម​យប់​នេះ​ហើយ

 

មុន​ការ​ប្រកួត​ដែល​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា GB & Ireland Vs Rest of The World ​ឈាន​ចូល​មក​ដល់​នៅ​យប់​នេះ អ្នក​ផ្ដួចផ្ដើម​កម្មវិធី Beckham ​ធ្លាប់​បាន​មក​និយាយ​ថា៖ “អ្នក​គ្រប់​គ្នា​បាន​ដឹង​ហើយ​ថា ​ខ្ញុំ​ចូល​និវត្តន៍​៣​ឆ្នាំ​មក​ហើយ ដោយ​មិន​ដែល​គិត​ថា​បាន​ពាក់​ស្បែក​ជើង​ចូល​ប្រកួត​វិញ​ទេ។ បាល់​ទាត់​គឺ​ជា​មុខងារ​មួយ​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​នៅ​ពេល​ដែល​មាន​ Zidane ​ចូល​លេង លោក Ferguson ​ដឹក​នាំ​ ក៏​ដូចជា Ancelotti  ឈរ​បញ្ជា។ ខ្ញុំ​គិត​ថា​ មនុស្ស​ទាំង​អស់​នឹង​សប្បាយ​ចិត្ត ​និង​មើល​ការ​ប្រកួត​នេះ។ ការ​ប្រកួត​នេះ នឹង​អាច​ធ្វើ​ឱ្យ​ខ្ញុំ​មាន​ឱកាស​ច្រើន​ក្នុង​ការ​ជួយ​ដល់​កុមារ​ទាំង​អស់”។

 

ការ​ប្រកួត​នេះ​ខាង​ក្រុម GB & Ireland ​មាន​ប្រធាន​ក្រុម​ឈ្មោះ​ថា David Beckham ​ហើយ​អ្នក​ដឹក​នាំ​ក្រុម​គឺ​លោក Sir Alex Fugerson ​ខណៈ​ដែល​ខាង​ក្រុម Rest of The World ​វិញ មាន​ប្រធាន​ក្រុម​ឈ្មោះ​ថា Zinedine Zidane ​ដឹក​នាំ​ក្រុម​ដោយ​លោក Carlo Ancelotti ។ ចំពោះ​សំបុត្រ​ចូល​ទស្សនា​វិញ​គឺ ២០​ផោន(៣០​ដុល្លារ​)​សម្រាប់​មនុស្ស​ពេញ​វ័យ និង​១០​ផោន (​ប្រហែល ១៥​ដុល្លារ) ​សម្រាប់​ក្មេង​ក្រោម​អាយុ​១៦​ឆ្នាំ ​ហើយ​ប្រាក់​ដែល​បាន​មក​​នឹង​យក​ទៅ​ជូន​អង្គការ UNICEF ​ទាំង​អស់។

 

Charity Match ​របស់ Beckham ​នៅ Old Trafford ​ចាប់​ផ្ដើម​យប់​នេះ​ហើយ

 

ខាង​ក្រោម​នេះ​ជា​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​អស់៖

 

ក្រុម GB & Ireland : David Beckham (captain) , David Seaman​, David James​, Jamie Carragher​, Sol Campbell​, Phil Neville, John Terry, Ashley Cole, Darren Fletcher, Nicky Butt, Trevor Sinclair, Paul Scholes, Gary McAllister, Ryan Giggs, Michael Owen, Peter Crouch ​និង​ Alan Smith ។

 

ចំណែក​ខាង​ក្រុម Rest of The World ​វិញ​មាន Zinedine Zidane (captain), Edwin van der Sar, Raimond van der Gouw, Cafu, Fernando Hierro, Fernando Couto, Mikael Silvestre, Maxwell, Luis Figo, Robert Pires, Christian Karembeu, Ji-sung Park, Clarence Seedorf, Patrick Vieira, Michael Ballack, Ronaldinho, Dwight Yorke, Ole Gunnar Solskjaer, Patrick Kluivert ​និង​ Landon Donovan ៕

 

​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ BBC