មុន​នឹង​មាន​ការ​វាយ​ប្រហារ​ទី​ក្រុង​ប៉ារីស​ បារាំង​ចេញ​ប្រតិបត្តិការ​អ្វី​ខ្លះ​​ក្រៅ​ប្រទេស?

មុន​នឹង​មាន​ការ​វាយ​ប្រហារ​ទី​ក្រុង​ប៉ារីស​ បារាំង​ចេញ​ប្រតិបត្តិការ​អ្វី​ខ្លះ​​ក្រៅ​ប្រទេស?

មុន​នឹង​រង​ការ​វាយ​ប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់​បែក​ និង​ការ​បាញ់​រះ​ បារាំង​ធ្លាប់​រង​ការ​ព្រមាន​ដោយ​រដ្ឋ​ឥស្លាម​ និង​សារ​ជា​វីដេអូ។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ Info Wars។

 

មុន​នឹង​មាន​ការ​វាយ​ប្រហារ​ទី​ក្រុង​ប៉ារីស​ បារាំង​ចេញ​ប្រតិបត្តិការ​អ្វី​ខ្លះ​​ក្រៅ​ប្រទេស?

យន្ត​ហោះ​ចម្បាំង​បារាំង​វាយ​ប្រហារ​​នៅ​ស៊េរី​

រដ្ឋ​ឥស្លាម​​បាន​ព្រមាន​បារាំង​ថា​កុំ​ឲ្យ​ចូលរួម​ការ​វាយ​ប្រហារ​ប្រទេស​ស៊េរី​​ ដែល​ដឹក​នាំ​ដោយ​អាមេរិក។ កាល​ពី​កុម្ភៈ​ មនុស្ស​មួយ​ក្រុម​បាន​បញ្ចេញ​វីដេអូ​មួយ​ មាន​មនុស្ស​ពីរ​នាក់​និយាយ​ជា​ភាសា​បារាំង​ ទាំង​គំរាម​ថា​ គេ​មាន​ក្រុម​របស់​គេ​នៅ​ទីក្រុង​ប៉ារីស​ ដែល​អាច​ធ្វើ​ភេរវកម្ម​បាន​ពេល​ត្រូវ​ការ។

 

ក្រោយ​ការ​វាយ​ប្រហារ​សារព័ត៌មាន​បារាំង​ Charlie Hebdo​ បាន​មួយ​ខែ​ ក៏​មាន​វីដេអូ​មួយ​ទៀត​បាន​បញ្ចេញ​មក​ដែរ​ ដោយ​ព្រមាន​បារាំង​ដដែល។

 

ប៉ុន្តែ​កាល​ពី​កញ្ញា​​ បារាំង​​​នៅ​តែ​​​ចេញ​ប្រតិបត្តិការ​វាយ​ប្រហារ​ទីតាំង​ និង​ជំរំ​ហ្វឹក​ហាត់​របស់​ក្រុម​ ISIS​​ ភាគ​ខាង​កើត​ប្រទេស​ស៊េរី​ តាម​ជើង​អាកាស។ ហើយ​កាល​ពី​ថ្ងៃ​សៅរ៍​ បារាំង​បាន​សម្រេច​ចេញ​ប្រតិបត្តិការ​លើ​អាកាស​វាយ​ប្រហារ​ការដ្ឋាន​បូម​ប្រេង​របស់​ប្រទេស​ស៊េរីទៀត។ សរុប​ការ​វាយ​ប្រហារ​របស់​បារាំង​តាម​អាកាស​ទៅ​លើ​ប្រទេស​ស៊េរី​ គឺ​មិន​តិច​ជា​២០០​ដង​នោះ​ទេ៕

 

ចុច​អាន៖ ភេរវករ៨​នាក់ ដែល​បាញ់​រះ​ និង​បំផ្ទុះ​គ្រាប់​បែក បាន​ស្លាប់​អស់​ហើយ

 

 

ប្រភព៖ infowars , bbc