លោក ហ៊ុន សែន សរសេរ​លិខិត​ចូលរួមរំលែកមរណ​ទុក្ខជាមួយ​ប្រធានាធិបតី​បារាំង​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរលិខិតចូល​រួម​រំលែកមរណ​ទុក្ខ​ជាមួយលោក​ប្រធានា​ធិបតី​បារាំង​ លោក ហ្វ្រង់​ស័រ​ ហូឡង់​។

ជាមួយនឹងការបង្ហោះលិខិត​ផ្លូវការរបស់លោក ផ្ញើជូនលោកប្រធានាធិបតីបារាំងផងនោះ​ លោក ហ៊ុន សែន បានរៀបរាប់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនយ៉ាងនេះថា៖«កម្ពុជាសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយប្រជាពលរដ្ឋបារាំង និងក្រុមគ្រួសាររងគ្រោះដោយសារអំពីវាយប្រហារដ៏ឃោរឃៅបំផុតដោយភេរវករនៅរោងមហោស្រប Bataclan, Paris កាលពីយប់ថ្ងៃសុក្រនេះ» ។ 
​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​