បុរស​ម្នាក់​ជាប់​ចោទថា​ល្បួង​ស្រីក្មេង​យកទៅ​រំលោភ​នៅ​ជើងភ្នំ​បានសម្រេច​សមត្ថកិច្ច​បា​ន​ចាប់ខ្លួន​

ខេត្តកំពង់ឆ្នាំង​៖ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលា​ករ​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥ បន្ទាប់ពី​នារី​ម្នាក់​បាន​ប្តឹង​ចោទថា​បាន​ល្បួង​លួង លោម​យក​នាង​ទៅ​ចាប់រំលោភ​សេព​ស​ន្ទ​វៈ​រហូត​បា​នស​ម្រ​ច នៅ​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ជើងភ្នំ​វត្តភ្នំ​ចំពុះ ស្ថិតក្នុង​ភូមិ​គោក​បន្ទាយ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅពេល​បបួល​នាង​ជិះ​ម៉ូតូ​ទៅ​ទិញ​សាច់​ក្លែម​។​ ​ ​

​សមត្ថកិច្ច​បានអោយដឹង​ថា​៖​ជនសង្ស័យ​ដែល​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ក្នុងករណី នេះ​មានឈ្មោះ​នាម សំណាង អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​បាញ់​ឆ្គោ​ល ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ចំណែក​នារី​រងគ្រោះ​មានឈ្មោះ​ហ ស ល អាយុ​១៩​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង ។​ ​ ​

​សមត្ថកិច្ច​បានអោយដឹង​ទៀតថា​៖ តាម​ការរៀប​រាប់រប​ស់​នារី​រងគ្រោះ​បាន​និយាយ ថា​៖ នៅ​មុនពេល​កើតហេតុ​រូបនាង​នឹង​បងស្រី​បង្កើត​របស់​នាង​ម្នាក់ទៀត​បាន​នាំ​នាង​ទៅ​ផឹកស៊ី​នៅផ្ទះ​មិត្ត​ភ័​ក្ត​របស់​ជនសង្ស័យ​។ ក្រោយពី​បាន​ផឹក​បៀរ​យ៉ែ​អស់​ជិត​មួយ​កេះ​មក​អស់សាច់​ក្លែម ជនសង្ស័យ​ឈ្មោះ នាម សំណាង បាន​បបួល​នាង​ទៅ​ទិញ​សាច់​ខ្លែម​។ ក្នុងពេលនោះ​នាង​ក៏បាន​ជិះ​ម៉ូតូ​ជាមួយ​ជនសង្ស័យ ដំបូង​ឡើយ​ជនសង្ស័យ​បាន​ឌុប​ទៅលេង​ផ្ទះ​របស់គេ រួចហើយ​ក៏បាន​ឌុប​នាង​បង្ហួស​ទៅ​ចង្កេះភ្នំ​វត្តភ្នំ​ចំពុះ នៅពេល​ទៅដល់​ទីនោះ​ជនសង្ស័យ​បាន​ឈប់​ម៉ូតូ ហើយ​អូស​ដៃ​នាង​ពីលើ​ម៉ូតូ​ចូលទៅក្នុង​ព្រៃរបោះៗ​រួច​ធ្វើ​សកម្មភាព​លួងលោម​និង​ចាប់រំលោភ​នាង​រហូត​បា​នស​ម្រេច​តែម្តង​។ ក្រោយពី​គេ​បានធ្វើ​សកម្មភាព​ចាប់រំលោភ​រួច​នាង​ក៏បាន​មកប្តឹង​សមត្ថកិច្ច​ភ្លាមៗ សុំអោយ​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​។​ ​ ​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ​នាម សំណាង សារភាពថា​៖ ខ្លួន​ពិតជា​បាន​រំលោភ​នារី​រងគ្រោះ​ពិតមែន ប៉ុន្តែ​មិនមែនជា​ការចាប់​បង្ខំ​នោះទេ​គឺជា​ការ​ត្រូវ​រូ​វ​គ្នា​ទាំងសងខាង ប៉ុន្តែ​ដោយសារ​ខ្លួន​បាន​និយាយ​បង្អាប់​នាង​លេង​ថា​មុខ​នាង​មិន​ស្អាត ធ្វើអោយ នាង​ខឹង​នាង​ក៍បាន​ប្តឹង​សមត្ថកិច្ច​អោយ​ចាប់​ខ្លួនគេ​តែម្តង​។​ ​ ​​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​កសាង​សំណុំ រឿង​តាម​និតិ​វិធី​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការខេត្ត​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕ រិ​ទ្ធិ ជ័យ​ ​

KA-13-11-2015-01 KA-13-11-2015-02 KA-13-11-2015-03 KA-13-11-2015-05