Yamaha សម្ពោធសាខាថ្មី អបដោយម៉ូតូ Fino Fi ស៊េរីឆ្នាំ ២០១៦

ភ្នំពេញ ៖ Yamaha Motor Cambodia (YMKH) ដែលជាក្រុមហ៊ុនផលិត និងចែកចាយម៉ូតូម៉ាក Yamaha នៅ ទីផ្សារប្រទេសកម្ពុជា ជាងរយៈពេល ៧ឆ្នាំ នេះ Yamaha បានសម្រេចជោគជ័យ ដ៏គួរឲ្យកត់សម្គាល់មួយចំនួន ជាមួយកំណើនការលក់ផលិតផល ម៉ូតូរបស់ខ្លួន ពីមួយឆ្នាំទៅមួយឆ្នាំ បើទោះបីស្ថិតនៅក្នុងស្ថានភាព ទីផ្សារកំពុង មានការប្រកួតប្រជែងខ្លាំងក៏ដោយ ។

នៅថ្ងៃអាទិត្យទី១៥ ខែវិច្ឆិកាឆ្នាំ ២០១៥ ស្អែកនេះ ក្រុមហ៊ុននឹងរៀបចំកម្មវិធីសម្ពោធសាខាថ្មី ដែលមានទីតាំង ស្ថិតនៅផ្ទះលេខ ២០៧ជីផ្លូវជាតិលេខ ៦អា សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ ក្រុងភ្នំពេញ ។ ទំនាក់ទំនង លេខទូរសព្ទ័ ០៨៦៩៩៩៩ ៥៥ រឺ ០៧៨ ៦៦៦ ៣៧៩ ។

នៅក្នុងពិធីសម្ពោធ សាខាថ្មីនេះលោក ហេង លី ដែលជាម្ចាស់សាខាថ្មី នៃយ៉ាម៉ាហាថោន ៦អា នឹងផ្ដល់ជូននូវ កាដូអនុស្សាវរីយ៍ ព្រមទាំងសន្លឹកឆ្នោត ១សន្លឹក ដល់អតិថិជនទាំងអស់ដោយសេរី ជាមួយរង្វាន់ធំ ដែលគាត់ ទទួលបាន គឺម៉ូតូយ៉ាម៉ាហា Fino Fi ស៊េរីថ្មីឆ្នាំ ២០១៦ មួយគ្រឿង គ្រាន់តែពួកគាត់មកលេងនឹងទស្សនាសាខាថ្មី ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ សម្រាប់ការចាប់រង្វាន់ធំ នឹងប្រព្រឹត្តនៅបំណាច់ខែធ្នូ ឆ្នាំ២០១៥ ។

បន្ថែមពីនោះ ប្រសិនបើអតិថិជន បានជាវម៉ូតូយ៉ាម៉ាហា FZ ស៊េរីឆ្នាំ២០១៥ នៅក្នុងថ្ងៃពិធីសម្ពោធសាខា នឹង ទទួលបានតម្លៃពិសេសត្រឹមតែ ២.៥០០ដុល្លារអាមេរិក និងទទួលបានកាដូពិសេស ជាមួយការផ្ដល់កាតសាំង ចាប់ពីតម្លៃ ៥០ដល់ ២០០ដុល្លារអាមេរិកទៀត ។

លោក សៀង តុលា អ្នកគ្រប់គ្រងទូទៅ ផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុន Yamaha Motor បានឲ្យដឹងថា ដោយសារ មានភាពជោគជ័យ និងមានអតិថិជនគាំទ្រប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបានសម្រេចចិត្ត ពង្រីកសាខា យ៉ាម៉ា ហាថោនថ្មីមួយទៀត ដើម្បីបម្រើអតិថិជន កាន់តែមានភាពងាយស្រួល ទាំងទំនុកចិត្តលើផលិតផល គុណភាព និងសេវាកម្មដ៏ល្អបំផុត ។

លោកបានបន្តទៀតថា «ដោយសារមានកំណើនផ្នែកសេដ្ឋកិច្ច និងអ្នកប្រើប្រាស់ទៅលើទោចក្រយាន កាន់តែ ច្រើនឡើង ទើបធ្វើឲ្យយ៉ាម៉ាហា បានពង្រីកសាខាកាន់តែច្រើន រហូតមានដល់៧ទីតាំងមកដល់បច្ចុប្បន្ន មាន ដូចជា ១-សាខាបាក់ទូក ២-សាខាអាយធីជេ ផ្សារដើមថ្កូវ ៣-សាខាទឹកថ្លា ៤-សាខាបូកគោ ៥-សាខាទន្លេបាសាក់ នៅអ៊ីអនម៉ល ៦-សាខាផ្សារកណ្ដាល និង ៧-សាខាថ្មីគឺយ៉ាម៉ាហាថោន ៦អា ហើយនៅថ្ងៃអនាគត ក្រុមហ៊ុននឹង បន្តបើកសម្ពោធសាខាថ្មីៗបន្ថែមទៀត ដើម្បីបម្រើដល់អតិថិជនគ្រប់ទីកន្លែង ។

ក្នុងពិធីបើកសម្ពោធនេះផងដែរ ក្រុមហ៊ុនយ៉ាម៉ាហា បានដាក់តាំងបង្ហាញម៉ូតូម៉ាកថ្មី គឺ Fino Fi ស៊េរីថ្មី ២០១៦ ជាមួយ រូបរាងថ្មី បច្ចេកវិទ្យា នឹងរចនាបទថ្មីអស្ចារ្យមិនធម្មតា។ Fino Fi ស៊េរីថ្មី ឆ្នាំ២០១៦នេះ នឹងត្រូវបានដាក់លក់នៅលើទីផ្សារ ចាប់ពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំនេះតទៅ ជាមួយតម្លៃត្រឹមតែ ២,០៨០ ដុល្លារ ប៉ុណ្ណោះ។

ចំពោះលក្ខណៈពិសេសរបស់ Fino Fi ថ្មីនេះត្រូវបានមានការផ្លាស់ប្ដូររូបរាង និងការបំពាក់បច្ចេកវិទ្យាថ្មីៗទាំងស្រុង មានដូចជា ភ្លើងមុខ រចនាថ្មីជាមួយអំពូល LED ការបំពាក់បច្ចេកវិទ្យា Blue-Core ដែលជួយឲ្យម៉ាស៊ីនកាន់តែត្រជាក់ និងសន្សំសំចៃការប្រើប្រាស់ថាមពល។ Fino 016 បានភ្ជាប់ជាមួយ សោរបញ្ជាដោយ ស្វ័យប្រវត្តិនិងមានតេឡេបញ្ជាដើម្បីស្វែងរកទីតាំងផងដែរ ។អ្វីកាន់តែចាប់អារម្មណ៍ កង់ត្រូវបានរចនាថ្មីជាកាំបន្ទះ ដែលផ្ដល់ភាពទាក់ទាញ និងស្រស់ស្អាត សម្រាប់ការជិះធ្វើដំណើរ ។

លោក សៀង តុលា បានបន្ថែមថា «ខ្ញុំជឿជាក់ថាម៉ូតូ ម៉ាក Fino ស៊េរីថ្មីនេះ កាន់តែមាន ប្រជាប្រិយភាព និងធ្វើចរាចរណ៍នៅលើដងផ្លូវ ក្នុងព្រះរាជាណាចក្រ កម្ពុជាកាន់តែច្រើន»៕

Yamaha សម្ពោធសាខាថ្មី អបដោយម៉ូតូ Fino Fi ស៊េរីឆ្នាំ ២០១៦

Yamaha សម្ពោធសាខាថ្មី អបដោយម៉ូតូ Fino Fi ស៊េរីឆ្នាំ ២០១៦