មេព្រៃ​ស្រែ​ណូយ ចាប់​គោយន្ត​ដឹកឈើ បណ្តើរ​មក​ស្នាក់ការ ក៏​ប៉ះគ្នា បង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍​

​សៀមរាប: ប្រជាពលរដ្ឋ​មួយរូប ដែល​បានធ្វើ​សកម្មភាព​ដឹកឈើ ប្រភេទ​ឈើ​លេខ​២​ដែល ខុសច្បាប់​ហើយ​ត្រូវបាន ប្រធាន​រដ្ឋបាល​ព្រៃឈើ​ស្រែ​ណូយ ចំណុះអោយ​ខណ្ឌ​រដ្ឋបាល​ព្រៃ ឈើ​សៀមរាប ស្ទាក់ចាប់​ហើយ​មេព្រៃ​បណ្តើរ​គោយន្ត​ដឹកឈើ​មក​ស្នាក់ការ លុះ​មកដល់​ពាក់ កណ្តាលផ្លូវ គោយន្ត​ដឹកឈើ​នឹង​ឡាន​មេព្រៃ​នោះ​ប៉ះគ្នា​បង្ករ​ជា​គ្រោះថ្នាក់​ចរាចរណ៍ ប៉ុន្តែ ទោះបីជា​យ៉ាងណាក៏ដោយ មេព្រៃ​នៅតែ​បន្ត​នាំគោ​យន្ត​ដឹកឈើ​មកកាន់​ស្នាក់ការ ដើម្បី​ដោះ ស្រាយ​តាមផ្លូវ​ច្បាប់​ដដែល​។​
​    ​
​នៅ​ព្រឹក​ថ្ងៃទី​១៣​ខែវិច្ឆិកា​នេះ លោក លី សុ​ផា ប្រធាន​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រែ​ណូយ បាន​ឃាត់​ចាប់​គោយន្ត​ដឹកឈើ​នៅ​ចំណុច​ប៉ែក​ខាងលើ​ឃុំ​ស្រែ​ណូយ ហើយ​មេព្រៃ​ក៏​បើកឡាន​បណ្តើរ​គោយន្ត​ដឹកឈើ មកកាន់​ស្នាក់ការ​មេព្រៃ​ស្រែ​ណូយ ប៉ុន្តែ​ពេល​បណ្តើរ មកដល់​ពាក់​កណ្តាលផ្លូវ គឺ​នៅ​ម៉ោង ៩ និង ៣០ នាទី​ព្រឹក​ថ្ងៃ​ដដែល គោយន្ត​ដឹកឈើ​ក៏បាន​ប៉ះ​ជាមួយ​រថយន្ត​មេព្រៃ​ម៉ាក​ហ្វ​ត ពាក់​ស្លាក​លេខ ស្វាយរៀង 2A 0869 បង្ករ​ជា​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​។​
​    ​
​លោក​វរសេនីយ៍ទោ ណុប សារ៉ាក់ អធិការនគរបាល​ស្រុក​វ៉ារិន បាន​និយាយ​នៅ​ព្រឹក ថ្ងៃ​ដដែល​នេះ​ថា អ្នកបើក​គោយន្ត​ដឹកឈើ​មានឈ្មោះ តែ គង់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទី​លំ នៅ​បច្ចុប្បន្ន​ភូមិ ឫស្សី​ធំ ឃុំ​ស្វាយស ស្រុក​វ៉ារិន ខេត្តសៀមរាប​។​លោក​ណុប សារ៉ាក់​បន្តថា​អ្នកបើក​គោយន្ត​មិនមែនជា​ម្ចាស់​ទេ គឺជា​អ្នកស៊ីឈ្នួល​បើក​អោយគេ​តែ ប៉ុណ្ណោះ​។​
​    ​
​លោក​វរសេនីយ៍ទោ បន្តថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ យក​ត្រូវ​រៀងៗ​ខ្លួន ព្រោះ មិនដឹងថា​ខាង​ណា​ទៅ​កៀរ​ខាង​ណា​ទេ ប៉ុន្តែ​គ្រាន់តែ​ប្រភព​កន្លែងកើតហេតុ​និយាយថា គោយន្ត​នោះ​បើក​កៀរ​ធ្វើអោយ​ប៉ះ​ឡាន​មេព្រៃ​ទៅវិញ​។​ព័ត៌មាន​បន្តទៀតថា​អ្នកឃើញ​ហេតុ ការណ៍​និ​យា​យា​ថា ពេល​សមត្ថកិច្ច​ចាប់​គោយន្ត​កន្ត្រៃ​ដឹកឈើ​លេខ​២​នោះ គឺមាន​ការ​ប្រ ទាញ​ប្រទង់​គ្នា​ខ្លះៗ ពេល​បណ្តើរ​គោយន្ត​ដឹកឈើ​មកកាន់​ស្នាក់ការ​មេព្រៃ ហើយក៏​មានការ កៀរ​គ្នា​បែបនេះ​។​
​    ​
​លោក​វរសេនីយ៍ទោ ណុប សារ៉ាក់ បាន​បន្តថា​ដោយសារតែ​គោយន្ត​ដឹកឈើ​ទោះបី កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ ខាង​នគរបាល​លោក​មិន​ទាមទារ​យកមក​ដោះស្រាយ​ខាង សមត្ថកិច្ច​នគរបាល​ទេ គឺ​ខាង​រដ្ឋបាល​ព្រៃឈើ​ស្រែ​ណូយ យកទៅ​ដោះស្រាយ​នៅ​កន្លែង របស់គេ ។​
​    ​
​ហេតុការណ៍​កើតឡើង​ខាងលើ​នេះដែរ ធ្វើអោយមាន​ការភ្ញាក់ផ្អើល​មួយសន្ទុះ​ធំ នៅ​កន្លែងកើតហេតុ ហើយក៏​មានការ​និយាយ​ចំអក​ឡក​ឡើយ ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ មាន​គេ​រអ៊ូ​ថា រឿង​មិន​សម​កើតឡើង​បែរជា​កើតឡើង ធ្វើអោយ​ខ្មាស់​គេ​ពេញ​ផ្លូវ​។​

​សមត្ថកិច្ច​និយាយថា គាត់​រង់​ចាំមើល​ការដោះស្រាយ​ទៅតាម​ផ្លូវច្បាប់ ហើយ​ការ​ដោះ ស្រាយ​នោះ​មិនដឹង​បញ្ចប់​នៅពេលណា​។ នៅ​ថ្ងៃ​ដដែល​នោះ យើង​បាន​ទាក់ទង​សុំ​បំភ្លឺ​ពី​លោក លី សុ​ផា ប្រធាន​មេព្រៃ​ស្រែ​ណូយ​ដែរ ប៉ុន្តែ​ទូរស័ព្ទ មិនអាច​ទាក់ទង​បាន​៕

មេព្រៃ​ស្រែ​ណូយ ចាប់​គោយន្ត​ដឹកឈើ បណ្តើរ​មក​ស្នាក់ការ ក៏​ប៉ះគ្នា បង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍​

មេព្រៃ​ស្រែ​ណូយ ចាប់​គោយន្ត​ដឹកឈើ បណ្តើរ​មក​ស្នាក់ការ ក៏​ប៉ះគ្នា បង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍​
​ឡាន​របស់លោក លី សុ​ផា មេព្រៃ​ស្រែ​ណូយ ប៉ះគ្នា​ជាមួយ​គោយន្ត​កន្ត្រៃ​ដឹកឈើ លេខ​២ ( រូបថត​ប៉ូលីស )