សម្តេច​ហ៊ុនសែន ផ្ញើ​សារ​ជូនប្រធានាធិបតីបារាំង ដើម្បីចូលរួម​រំលែក​ទុក្ខ​ប្រជាពលរដ្ឋ​បារាំង និង​ជនរងគ្រោះ ក្នុង​អំពើ​វាយប្រហារ សម្លាប់​មនុស្ស នៅ​ប៉ារីស​

ភ្នំពេញ: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បាន​ផ្ញើ​សារជូនប្រធានាធិបតីបារាំង ដើម្បី​ចូលរួម​រំលែក​​ទុក្ខ​​យ៉ាង​​ក្រៀម​ក្រំ​​បំផុត ជាមួយ​ប្រជាពលរដ្ឋ​បារាំង និង​ក្រុមគ្រួសារ​ជនរង គ្រោះ ដោយសារ​អំពើ​វាយប្រហារ​ដ៏​ឃោរឃៅ​បំផុត​ដោយ​ភេរ​វករ​នៅ​រោង​មហោស្រព Bataclan, Paris កាលពី​យប់​ថ្ងៃ​សុក្រ ទី​១៣​វិច្ឆិកា ដែល​បានធ្វើអោយ​មនុស្ស​ជាង ១៤០ នាក់ បាត់​បង់​​ជីវិត និង​របួស​ជាច្រើន​រយ​នាក់​។​

តាមសារលិខិតរបស់សម្តេចហ៊ុនសែន អំពើវាយប្រហារ នៅទីក្រុងប៉ារីស ប្រទេស​បារាំង កាល​ពីយប់ថ្ងៃទី១៣​វិច្ឆិកា ក៏បានកើតឡើង​នៅភោជនីយដ្ឋាន​ខ្មែរមួយ​ផងដែរ។​

ការចុះផ្សាយ​របស់​ទូរ​ទស្សន៍ CNN បង្ហាញថា ការវាយប្រហារ​នៅ​ទីក្រុង​ប៉ារីស កាលពី​យប់​ថ្ងៃ​សុក្រ ទី​១៣​វិច្ឆិកា ក្រៅពី​កន្លែង​ប្រគំ​តន្ត្រី Bataclan ក៏មាន​ការវាយប្រហារ​នៅ ៧ កន្លែង​ផ្សេងទៀត​។ ក្នុងនោះ ភោជនីយដ្ឋាន​ខ្មែរ យីហោ "Le Petit Cambodge" គឺជា​កន្លែង​រងគ្រោះ​ធំ​ទី​២ ផងដែរ​។ ក៏ប៉ុន្តែ​គេ​មិនទាន់​ដឹងថា អ្នករងរបួស និង​ស្លាប់​ទាំងនោះ មាន​ជនជាតិខ្មែរ​ដែរឬទេ​នោះ​ឡើយ។

ជុំវិញ​បញ្ហា​នេះ លោក​ជុំ​សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​ឲ្យ​ដឹង​នៅល្ងាច​ថ្ងៃសៅរ៍ ទី១៤វិច្ឆិកានេះថា​ ក្រសួងការបរទេស បាន​ទាក់ទង​ទៅកាន់​ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​បារាំង ដើម្បី​ស្វែងរករបាយការណ៍ ​ថា​តើ​ក្នុង​ហេតុការណ៍​នោះ មាន​ជន​ជាតិខ្មែរ របួស និង​ស្លាប់​ប៉ុន្មាន​នាក់​? ក៏ប៉ុន្តែ​រហូតដល់​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៤​វិច្ឆិកានេះ យើងនៅ​​មិនទាន់មាន​ព័ត៌មានណាមួយ​ពី​ហេតុការណ៍​នោះ​នៅឡើយ​ទេ។ សូម្បីតែ​ជនជាតិ​ណាខ្លះ ដែល​ស្លាប់ និង​របួស​ក្នុង​ហេតុការណ៍​វាយប្រហារ​នោះ ក៏​រដ្ឋាភិបាល​បារាំង មិនទាន់​ប្រកាស​នៅឡើយ​ដែរ​។​

​យ៉ាងណាក៏ដោយ លោក ជុំ សុន្ទរី បាន​បញ្ជាក់ថា រដ្ឋាភិបាល ក្រសួងការបរទេស ក៏​ដូចជា​​ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​បារាំង កំពុងតែ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​រឿងនេះ​៕​