ភេរវកម្ម នៅកណ្តាល ទីក្រុងប៉ារីស បាញ់និងបំផ្ទុះគ្រាប់បែក សម្លាប់មនុស្ស ១២៨នាក់ និងរបួសជាង ១៨០នាក់

ប៉ារីស៖ ភេរវកម្មនៅកណ្តាលទីក្រុងប៉ារីស បាញ់និងបំផ្ទុះគ្រាប់បែក សម្លាប់មនុស្សកើនឡើង ដល់ជាង១២៨នាក់ និងរងរបួសជាង១៨០នាក់។ ភេរវករបានវាយប្រហារ និងបំផ្ទុះគ្រាប់បែកជាច្រើនកន្លែងជុំវិញទីក្រុងប៉ារីស។ យោងតាមព័ត៌មាន CNN, BBC Reuters និងផ្សេងៗទៀត។

អានសូមព័ត៌មាន Live Update ខាងក្រោមនេះ៖
* ប្រធានាធិបតីបារាំង Francois Hollande ប្រកាសកាន់ទុក្ខចំនួន៣ថ្ងៃ ក្នុងករណីវាយប្រហារកណ្ដាលក្រុងប៉ារីស។
* ប្រធានាធិបតីបារាំង Francois Hollande បញ្ជាក់ថា អ្នកស្លាប់មានចំនួន១២៨នាក់, រងរបួសជាង១៨០នាក់។
* ប្រធានាធិបតីបារាំង Francois Hollande ប្រកាសជាផ្លូវការថា ការវាយប្រហារកណ្ដាលក្រុងប៉ារីសជាទង្វើរបស់ក្រុម ISIS។
* ប្រធានាធិបតីអ៊ីរ៉ង់ លុបចោលដំណើរទស្សនកិច្ចទៅកាន់បារាំង និងអ៊ីតាលី ក្រោយ ISIS វាយប្រកាសកណ្ដាលក្រុងប៉ារីស។
* យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP បានឲ្យដឹងថាមនុស្សជាង ២០០នាក់ បានរងរបួស និងស្លាប់ជាង១៤០នាក់ ក្នុងនោះមាន ៨០នាក់រងរបួសធ្ងន់ ខណៈដែលក្រុមភេរវករ ៨នាក់ត្រូវបានស្លាប់។
* សិង្ហបុរី បង្កើនការប្រុងប្រយ័ត្នលើផ្នែកសន្ដិសុខ និងរឹតបន្ដឹងការត្រួតពិនិត្យនៅតាមព្រំដែនក្រោយពេល ISIS វាយប្រហារកណ្ដាលក្រុងបារីស។
* ក្រុមហ៊ុនអាកាសចរណ៍បារាំង Air France បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា គ្រប់ជើងហោះហើរទាំងអស់ មិនថាហោះចេញពីក្រុងបារីស ឬហោះត្រឡប់មកទីក្រុងបារីសនោះទេ គឺត្រូវបានរក្សាទុកនៅក្នុងស្ថានភាពដដែល បើទោះបីជារដ្ឋាភិបាលបានប្រកាសដាក់ប្រទេសនៅក្នុងភាពអាសន្ន និងបិទព្រំដែនក៏ដោយ។
* រដ្ឋមន្ត្រីការបរទេសបារាំង បានបញ្ជាក់ថា នៅតាមអាកាសយាន្តដ្ឋានរបស់ប្រទេសបារាំង នៅតែបន្តដំណើរការដូចធម្មតា ប៉ុន្តែនឹងមានការត្រួតពិនិត្យយ៉ាងហ្មត់ចត់។
* ក្រុមភេរវករ ៥នាក់បានស្លាប់ ដោយក្នុងនោះមាន ៣នាក់ ដែលបានបំពាក់គ្រាប់បែក ហើយធ្វើអត្តឃាតខ្លួនឯង ក្នុងពេលដែលប៉ូលិសវាយលុកចូល សាលប្រគំតន្ត្រី Bataclan នាទីក្រុងប៉ារីស
* បន្ទាប់ពីហេតុការណ៍វាយប្រហារនៅទីក្រុង ប៉ារីស ប្រធានាធិបតីបារាំង លោក Francois Hollande បានប្រកាសថា តបទៅពួកភេវរករថា «យើងនឹងធ្វើការវាយប្រហារដើម្បីជាការសងសឹក ហើយការវាយប្រហាររបស់យើង នឹងមានលក្ខណៈសាហាវឃោឃៅ ដោយគ្មានការត្រាប្រណីចំពោះពួកភេវរករឡើយ!»។
* ក្រុមឧទ្ទាមរដ្ឋឥស្លាម ISIS បានចេញមកប្រកាសថា ខ្លួនជាអ្នកពាក់ព័ន្ធក្នុងរឿងបាញ់ប្រហារ និងបំផ្ទុះគ្រាប់បែកក្នុងទីក្រុងប៉ារីស ! មុនពេលបាញ់ប្រហារទៅលើជនរងគ្រោះ ខ្មាន់កាំភ្លើងបានស្រែកថា «ការបាញ់ប្រហារនេះដើម្បីប្រទេស ស៊ីរី» ហើយស្រែកទៀតថា«ព្រះជាម្ចាស់ពិតជាអស្ចារ្យ»។
* ភេរវករម្នាក់ក្នុងចំណោម៥នាក់ ដែលបាញ់សម្លាប់, គឺជាទាហានបារាំងធ្លាប់បំពេញបេសកកម្មនៅស៊ីរី។
* ក្រុមភេរវករចំនួន៥នាក់ ត្រូវបានកម្លាំងយោធារបស់បារាំង បាញ់សម្លាប់។
* ករណីភេរវកម្មនេះ វាយប្រហារពី ៥-៦ កន្លែងនៅទីក្រុងប៉ារីស។
* ការវាយប្រហារភេរវកម្មនេះ ក៏ប៉ះភោជនីយដ្ឋានខ្មែរផងដែរ ប៉ុន្តែមិនទាន់ដឹងមានស្លាប់ និងរបួសនោះទេ។
* ជើងហោះហើរ American Airlines, United Airlines ពន្យាពេលជើងហោះហើរទៅកាន់ទីក្រុងប៉ារីស។
* ប្រធានាធិបតី បារាំង លុបចោលទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅប្រទេសតួកគី។
* ប្រធានាធិបតី ហូឡង់ ទៅកាន់កើតហេតុ (កន្លែងសាលប្រគុំតន្រ្តី Bataclan) បន្ទាប់ពីភេរវករបានវាយប្រហារ។
* បារាំងបានបញ្ជូនកម្លាំងយោធាជាង១៥០០នាក់ ទៅកន្លែងកើតហេតុ។
* នៅសាលប្រគុំតន្រ្តី Bataclan មនុស្សជាង១០០នាក់ និងស្លាប់ជាង៤០នាក់នៅទីកន្លែងផ្សេងជុំវិញទីក្រុងប៉ារីស។
* អ្នកស្លាប់កើនឡើងដល់ជាង១០០នាក់ហើយ និងរងរបួសជាច្រើន។
* យ៉ាងហោចណាស់មានការបាញ់ដោយកាំភ្លើង ចំនួន៦លើក និង ការផ្ទុះចំនួន ៣ លើក បានកើតឡើងទូទាំងក្រុងប៉ារីស ។
* រដ្ឋាភិបាលបារាំង បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន និងបិទព្រំដែនផងដែរ,
* ប៉ូលិសបារាំងបានបាញ់តបតជាមួយក្រុមភេរវករ ដែលកំពុងចាប់ចំណាប់ខ្មាំងនៅក្នុងរោងមហោស្របមួយ ។
* ប៉ូលិសបារាំងបានប្រកាសណែនាំប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ារីសមិនឲ្យចាកចេញពីផ្ទះ បន្ទាប់ពីមានអំពើភេរវកម្មកើតឡើង។
* កងកម្លាំងប៉ូលីសពិសេសប្រឆាំងភេរវកម្មបានសម្រុកចូលសាលមហោស្រព Bataclan ដែលភេរវករកំពុងចាប់ចំណាប់ខ្មាំងជាង ១០០នាក់នៅក្នុងនោះ ដើម្បីំដោះចំណាប់ខ្មាំង ។
* សម្លេងផ្ទុះបានលាន់លឺឡើងចេញពីក្នុងសាលមហោស្រពដែលគេជឿជាក់ថា ជាការបាញ់តបតគ្នារវាងប៉ូលិស និងពួកភេរវករ។
សូមទស្សនា វិដេអូ និងរូបភាពខាងក្រោមនេះ៖