ស្ទឹង​សៀមរាប​មុន​ពិធីបុណ្យ​អុំទូក​មកដល់

សៀមរាប៖ ស្ទឹង​សៀមរាប​កំពុង​បង្ហាញ​សម្រស់​ដ៏​ស្រស់ស្អាត​របស់ខ្លួន មុន​ពិធីបុណ្យ​អុំទូក​មកដល់​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ។ ទឹកស្ទឹង​សៀមរាប ថ្លា​ស្រឡះ សឹង​អាច​ឆ្លុះ​មុខ​បាន ក្រោយពី​មានការ​សម្អាត យ៉ាង​យកចិត្តទុកដាក់ ពី​បុគ្គលិក​អនាម័យ​របស់​សាលាក្រុង​សៀមរាប។ គេ​សង្កេតឃើញថា ក្រៅពី​សំ​រិ​ទ្ធិ​សំរាំង​នឹង​ការសម្អាត​តាម​ដងស្ទឹង ដែលជា​ទីតាំង​សម្រាប់​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​ហើយ​នោះ ក្នុងនោះ​អាជ្ញាធរ​ក្រុង​ក៏​បាននិងកំពុង​បំពាក់​បង្គោល​ភ្លើង​នៅតាម​ដង​វិថីសំខាន់ៗផងដែរ ជាពិសេស​ផ្លូវ​សងខាង ដងស្ទឹង​សៀមរាប។

អាជ្ញាធរ​ខេត្តសៀមរាប បានកំណត់​យក​ថ្ងៃទី២៤ និង២៥ វិច្ឆិកា ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​អុំទូក ដែលជា​ប្រពៃណី​ដ៏​សំខាន់​របស់​ខ្មែរ។ កាលពី​ឆ្នាំ២០១៤កន្លងទៅ ខេត្តសៀមរាប​មាន​ទូកង​ចំនួន ៣៦ទូក​ចូលរួម​អុំ ក្នុងនោះ​មាន​ទូក​នារី៦ទូក។ នៅ​ឆ្នាំ២០១៥នេះ ចំនួន​ទូក​មិនទាន់​កំណត់​នៅឡើយ ខណៈដែល​ទូក​ខ្លះ​បានដាក់​បង្ហាញ​នៅ​មាត់​ស្ទឹង​ហើយ ដើម្បី​ត្រៀម​ហាត់​សម។

អភិបាលក្រុង​សៀមរាប បានប្រកាស​រិត​បន្តឹង​បញ្ហា​អនាម័យ។ បញ្ហា​អនាម័យ​ដែល​កាលពី​ឆ្នាំទៅ ហាក់​មិនទាន់​ប្រសើរ​នៅឡើយ ព្រោះថា​ក្រោយពី​ពិធីបុណ្យ​អុំទូក​បិទ​បញ្ចប់ទៅ ថង់​សំរាម​រាប់មិនអស់ បាន​ហើរ​ពេញ​ផ្ទៃ​សួនច្បារ​តាម​ដងស្ទឹង ដែលជា​កន្លែង​ប្រណាំងទូក។ នៅ​ឆ្នាំនេះ អាជ្ញាធរ​ក្រុង​សៀមរាប គ្រោង​បន្ថែម​ធុងសំរាម​ប្រមាណ ២២០ធុង​ទៀត នៅតាម​ដងស្ទឹង ដើម្បី​សម្រួល​ដល់​ការសម្អាត។

ដោយឡែក មែកឈើចាស់ៗ ពុកផុយ នៅតាម​មាត់​ស្ទឹង ត្រូវបាន​កាត់​រះ​យ៉ាង​ស្រឡះ ដើម្បី​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​កើតជា​យថាហេតុ។ រហូតមកដល់​ថ្ងៃ​សៅរ៍​នេះ គេ​នៅ​មិនទាន់​ឃើញ​ការរៀបចំ​វេទិកា ស្តង់​លក់ទំនិញ ឫ​ឆាក​តន្ត្រី​នៅឡើយ​ទេ ខណៈ​ថ្ងៃ​នៃ​ពិធីបុណ្យ​ជិត​ខិត​មកដល់​ហើយ​នោះ៕
ស្ទឹង​សៀមរាប​មុន​ពិធីបុណ្យ​អុំទូក​មកដល់
ស្ទឹង​សៀមរាប​មុន​ពិធីបុណ្យ​អុំទូក​មកដល់
ស្ទឹង​សៀមរាប​មុន​ពិធីបុណ្យ​អុំទូក​មកដល់
ស្ទឹង​សៀមរាប​មុន​ពិធីបុណ្យ​អុំទូក​មកដល់
ស្ទឹង​សៀមរាប​មុន​ពិធីបុណ្យ​អុំទូក​មកដល់
ស្ទឹង​សៀមរាប​មុន​ពិធីបុណ្យ​អុំទូក​មកដល់
ស្ទឹង​សៀមរាប​មុន​ពិធីបុណ្យ​អុំទូក​មកដល់
ស្ទឹង​សៀមរាប​មុន​ពិធីបុណ្យ​អុំទូក​មកដល់
ស្ទឹង​សៀមរាប​មុន​ពិធីបុណ្យ​អុំទូក​មកដល់
ស្ទឹង​សៀមរាប​មុន​ពិធីបុណ្យ​អុំទូក​មកដល់
ស្ទឹង​សៀមរាប​មុន​ពិធីបុណ្យ​អុំទូក​មកដល់
​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​