សាកល​វិទ្យា​ល័យ អាស៊ី អឺរ៉ុប រៀប​ចំ​សិក្ខា​សាលា​ស្ដីពី "ការ​វិភាគ​ពី​ប្រទេស​កម្ពុជា​ ក្នុង​ការធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់៖ ទស្សន​វិស័យ និង​បញ្ហាប្រឈម"

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ សាកលវិទ្យាល័យអាស៊ីអឺរ៉ុប (AEU) មានរៀបចំកម្មវិធីសិក្ខាសាលាមួយស្ដីពី "ការវិភាគពីប្រទេសកម្ពុជាក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់៖ ទស្សនវិស័យ និងបញ្ហាប្រឈម"។

ថ្លែងទៅកាន់និស្សិតប្រមាណជាង ៤០០នាក់ ដែលបានចូលរួមក្នុងអង្គសិក្ខាសាលានេះ លោក សូត្រ សំណាង សាកលវិទ្យាធិការរង AEU បានថ្លែងថា ដើម្បីពង្រីកពុទ្ធិ និងបទពិសោធន៍នានា បន្ថែមលើចំណេះដឹងដែលខ្លួនបានសិក្សាជាទ្រឹស្ដីនៅក្នុងថ្នាក់។ លោកបន្តថា អនុវត្តតាមផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាព AEU តែងបានអញ្ជើញសាស្រ្តាចារ្យ និងអ្នកជំនាញល្បីៗមកធ្វើសិក្ខាសាលា បាឋកថា និងបំប៉នជំនាញខ្លីៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង នៃទីផ្សារការងារនិងចរន្តសមាហរណកម្មអាស៊ាន ដើម្បីឆ្លើយតបទៅតាមតម្រូវជាក់ស្តែងរបស់សង្គមជាតិ និងនិន្នាការរីកចម្រើនរបស់តំបន់និងភពលោក។

AEU បានពង្រឹងលើយន្តការដឹកនាំគ្រប់គ្រងជាបន្តបន្ទាប់ ក្នុងនោះការពង្រឹងសមត្ថភាពសាស្ត្រាចារ្យ និងគុណភាពសិក្សារបស់និស្សិតក្នុងបុព្វហេតុអភិវឌ្ឍវិស័យអប់រំ ក៏ដូចជាការបណ្តុះបណ្តាលធនធានមនុស្ស ឱ្យបានកាន់តែមានប្រសិទ្ធភាពថែមទៀត។ ជាមួយគ្នានេះ លោកក៏បានលើកឡើងអំពីការរីកចម្រើនរបស់ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលមានអគារសិក្សាផ្ទាល់ខ្លួន កម្ពស់ ១៥ជាន់ដ៏ល្អប្រណិត។

ថ្លែងបើកកម្មវិធីនេះ លោកបណ្ឌិត ចាប សុថារិទ្ធ ទីប្រឹក្សាលោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថាន CICP បានថ្លែងលើកឡើងពីការវិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ពីសម័យកាលមួយទៅសម័យកាលមួយ ការរៀបចំគោលនយោបាយសមាហរណកម្មសេដ្ឋកិច្ចរបស់កម្ពុជា ការរៀបចំយន្តការនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងយន្តការតំបន់ផ្សេងទៀត ពន្យល់ណែនាំអំពីសហគមន៍សេដ្ឋកិច្ចអាស៊ាន (ASEAN Economic Community, AEC) ការផ្សាភ្ជាប់រវាងប្រទេសក្នុងតំបន់អាស៊ាន ការរៀបចំផែនការមេក្នុងការផ្សារភ្ជាប់រវាង ប្រទេសក្នុងតំបន់អាស៊ាន និងអាស៊ីបូព៌ា (Master Plan on ASEAN Connectivity and East Asian Regional Connectivity) និង ការរំពឹងទុក និងបញ្ហាប្រឈមនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់។ ជារួមប្រទេសកម្ពុជានឹងទទួលបានផលប្រយោជន៍ច្រើន ពីការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់អាស៊ាននេះ។

ទន្ទឹមនឹងនេះ កម្ពុជាក៏មានបញ្ហាប្រឈមផងដែរ ក្នុងការទទួលបានផលប្រយោជន៍ពីការធ្វើសមាហរណកម្មសេដ្ឋកិច្ច ដែលទាមទារឱ្យកម្ពុជាគួរតែបង្កើតអត្ថប្រយោជន៍ប្រកួតប្រជែងកាន់តែច្រើន ការអភិវឌ្ឍធនធានមនុស្ស ការធ្វើពិពិធកម្មមូលដ្ឋានផលិតកម្ម ការអភិវឌ្ឍតំបន់ជនបទ និងនៅតាមតំបន់ឆ្នេរ និងការផ្លាស់ប្តូរពីសេដ្ឋកិច្ចដែលមានមូលដ្ឋាន ដោយផ្អែកលើធម្មជាតិ និងកម្លាំងពលកម្ម ទៅជាពឹងផ្អែកលើចំណេះដឹងជាមូលដ្ឋានវិញ។

សូមបញ្ជាក់ផងដែរថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប កំពុងជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតវគ្គថ្មី ដែលត្រូវចូលរៀននៅថ្ងៃទី១២ ខែ១២ ឆ្នាំ២០១៥ និងថ្នាក់បរិញ្ញាបត្រ-បរិញ្ញាបត្ររងចូលរៀនថ្ងៃទី១៩ ខែ១១ ឆ្នាំ២០១៥ ខាងមុខនេះ៕