លោក សៀង ណំា ជំរុញឲ្យយុវជន នៃប្រទេស ឡាវ កម្ពុជា វៀតណាម រួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ច ឲ្យមានភាពលេចធ្លោ នៅក្នុងតំបន់អាស៊ាន នៅថ្ងៃអនាគត

សៀមរាប៖ នៅយប់ថ្ងៃសុក្រទី១៣ ខែវិចិ្ឆកា ២០១៥នេះ ថ្នាក់ដឹកនំាយុវជន នៃបណ្តាប្រទេសចំនួន ៣ មានកម្ពុជា ឡាវ និង វៀតណាម បានជួបសម្តែងការគួរសមជាមួយ លោកឧកញ៉ា សៀង ណំា តំណាងរាស្រ្តមណ្ឌលសៀមរាប ។

លោក សៀង ណំា បានមានប្រសាសន៍ថា ប្រទេសកម្ពុជាឡាវ និង វៀតណាម មានប្រវត្តិទំនាក់ទំនងគ្នា តាំងពីយូរលង់មកហើយ ដូច្នេះដើម្បីឲ្យសេដ្ឋកិច្ចនៃប្រទេសទំាង៣នេះ មានភាពលេចធ្លោ នៅក្នុងតំបន់អាស៊ាន នាថ្ងៃអនាគត់ លោកបានជំរុញឲ្យយុវជននៃ ប្រទេសទាំង៣ ត្រូវរួមសាមគ្គីគ្នា និងជួបគ្នាពិភាក្សាផ្លាស់ប្តូរបទពិសោធន៍គ្នាឲ្យបានញឹកញាប់ ដើម្បីស្វែងរកចំណុចល្អ អាចធ្វើឲ្យសេដ្ឋកិច្ចនៃប្រទេសទាំង៣ មានកំណើនសេដ្ឋកិច្ចកាន់តែខ្ពស់ បានឆាប់រហ័ស ។

ក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា ដើម្បីឲ្យសេដ្ឋកិច្ចនៃប្រទេសទំាង៣ មានការរីកលូតលាស់បានលឿន ។ ថ្នាក់ដឹកនំាយុវជននៃប្រទេសទំាង៣ បានកំពុងតែធ្វើការពិភាក្សាគ្នា ដើម្បីពង្រឹងក្រុមយុវជន ក្នុងវិស័យសហគ្រិនភាព និងផ្តល់ឱកាសដល់យុវជនសហគ្រិនវ័យក្មេង បានផ្លាស់ប្តូរគំនិតយោបល់ ដើម្បីបង្កើតទំនាក់ទំនង តាមរយៈទស្សនៈកិច្ច ការពិភាក្សាធុរកិច្ច និងការបង្កើតគម្រោងសហគ្រិនរួមគ្នាមួយ រវាងសហគ្រិនវ័យក្មេង នៃប្រទេសទំាង៣ កម្ពុជា ឡាវ និងវៀតណាម។

លោកបានបញ្ជាក់ថា នៅពេលខាងមុខនេះ ថ្នាក់ដឹកនំាយុវជននៃប្រទេសទំាង៣ និងផ្តល់ឱកាសឲ្យសហគ្រិនវ័យក្មេង នៃប្រទេសទំាង៣ បានជួបគ្នាផ្លាស់ប្តូរគំនិតយោបល់ ស្តីពីសេដ្ឋកិច្ចឲ្យកាន់តែច្រើនដងបន្ថែមទៀត ៕