សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើសារ រំលែកទុក្ខបារាំង ក្រោយមានភេរវកម្ម សម្លាប់ពលរដ្ឋច្រើនជាង ១៤០ នាក់

ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានផ្ញើសារជូនប្រធានា ធិបតីបារាំង លោក Francois Hollande ដើម្បីចូលរួមរំលែកទុក្ខ ក្រោយមានករណីភេរវកម្មបាញ់ និងបំផ្ទុះគ្រាប់ បែក បណ្តាលឱ្យមានមនុស្សស្លាប់រាប់រយនាក់  ។

នៅលើទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «កម្ពុជាសូមចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំ បំផុត ជាមួយប្រជាពលរដ្ឋបារាំង និងក្រុមគ្រួសារជនរងគ្រោះ ដោយសារអំពីវាយប្រហារដ៏ឃោរឃៅបំផុត ដោយ ភេរវករនៅ រោងមហោស្រព Bataclan, Paris កាលពីយប់ថ្ងៃសុក្រនេះ ដែលបានធ្វើអោយមនុស្សជាង ១៤០ នាក់បាត់បង់ជីវិត និងរបួសជាច្រើនរយនាក់»។

សូមជំរាបថា ភេរវកម្ម នៅកណ្តាលទីក្រុងប៉ារីស ដែលបាញ់ និងបំផ្ទុះគ្រាប់បែក ដែលកើតឡើងតាំងពីម្សិលមិញ បានសម្លាប់មនុស្សកើនឡើងដល់ជាង ១៤០នាក់ហើយ។ ភេរវករបានវាយប្រហារ និងបំផ្ទុះគ្រាប់បែក នៅកន្លែង សាលប្រគំតន្រ្តី Bataclan ព្រមទាំងភោជនីយដ្ឋាន, ក្លឹបកំសាន្ត និងកន្លែងជាច្រើនជុំវិញទីក្រុងប៉ារីស ។ នេះបើ យោងតាមព័ត៌មាន CNN, BBC Reuters និងផ្សេងៗទៀត។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក្រុមភេរវករចំនួន ៥នាក់ ត្រូវ បានកម្លាំងយោធារបស់ បារាំងបាញ់សម្លាប់វិញផងដែរ ។

ទន្ទឹមនឹងមានហេតុការណ៍នេះ រដ្ឋាភិបាលបារាំង បានប្រកាសដាក់ប្រទេសឱ្យស្ថិតក្នុងភាពអាសន្ន និងបិទព្រំ ដែន ៕

ខាងក្រោមនេះជាលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនលោក Francois Hollande ៖