លោក សម រង្ស៊ី៖ «ចង់ចាប់ សម រង្ស៊ី ចាប់ចុះ,ខ្ញុំអត់ខ្លាចទេ ចង់យក​ខ្ញុំ​ទៅណា យកទៅ»

ក្រោយពីតុលាការចេញដីកាឲ្យចាប់រូបខ្លួន កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា នៅថ្ងៃនេះ លោក សម រង្ស៊ី បានអះអាងថា រូបលោក មិនតក់ស្លត់នឹងការចាប់ខ្លួននោះឡើយ។ នៅចំពោះមុខពលករខ្មែរ​នៅប្រទេសកូរ៉េរាប់​រយ​នាក់​ លោកប្រមុខបក្សប្រឆាំងដែលអ្នកខ្លះចោទថា ជាអ្នកនយោបាយកំសាកនោះ បានញ្ជាក់ពីជំហររឹងមាំរបស់ខ្លួនយ៉ាងនេះថា៖« សម រង្ស៊ី អត់ខ្លាចទេ។ សម រង្ស៊ី កឹម សុខា ដូចកូន​ខ្មែរទាំងអស់ សុខចិត្តបួជា​ជីវិត ឲ្យតែជាតិបានរស់។ ដូច្នេះខ្ញុំអត់ខ្លាចទេ យកខ្ញុំទៅណា យកទៅ​ តែព្រលឹងខ្ញុំនៅតែស្រឡាញ់ខ្មែរ ការពារ​ខ្មែរ..។ ចង់ចាំសម រង្ស៊ី ចាប់ចុះ »។

 សូមស្តាប់សំឡេង​លោក សម រង្ស៊ី ​៖


បើតាមលោក មុត ចន្ថា មន្រ្តីស្និទ្ធនឹងលោក កឹម សុខា និងជាអ្នកដែលកំពុងមាន​វត្តមាននៅប្រទេសកូរ៉េផងនោះ បានអះអាងនៅលើ​ទំព័រហ្វេសប៊ុកខ្លួន​ថា ពលករដែលបានចូលរូម​ក្នុងកម្មវិធី​ជួបជាមួយមេដឹក​នាំ​គណបក្ស​សង្គ្រោះជាតិនៅទី
ក្រុងប៊ុសាន ប្រទេសកូរ៉េខាងត្បូង មានប្រមាណ ១ ពាន់នាក់។ 

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​