លោក សម ​រង្ស៊ី៖ ​ខ្ញុំមិន​ខ្លាច​ការ​ចាប់​ខ្លួន​ទេ ​ចង់​យក​ខ្ញុំ​ទៅ​ធ្វើអ្វីក៏​ធ្វើទៅ!

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ​ឲ្យដឹង​ថា ​ចរន្ត​នយោបាយ​នាំ​មក​នូវ​សេរី​ភាព​ ដែល​គ្មាន​នរណា​អាច​ទប់​ស្កាត់​ កំពុង​តែ​រីក​រាល​ដាល​ទូទាំង​ពិ​ភព​លោក ​ធ្វើ​ឲ្យ​របប​ផ្តាច់​ការ​ដួល​​រលំ​ម្ត​ង​មួយៗ ​ដូច្នេះ​អ្នក​ផ្តាច់​ការ​ទាំង​នៅ​ស្រុក​គេ ​ទាំង​នៅ​កម្ពុជា​កំពុង​តែ​ភ័យ​ខ្លាច​ហើយ​!” ទាក់​ទាង​នឹង​ការ​ចាប់​ខ្លួន​លោក ​លោក​សម​ រង្ស៊ី​ថា​មិន​ខ្លាច​ទេ។​ ការ​បញ្ជាក់​របស់​លោក​បាន​ធ្វើ​ឡើង ​ក្រោយ​ពី​មាន​ដី​កាបង្គាប់​ឲ្យ​ចាប់​ខ្លួន​លោក ​សម ​រង្ស៊ី​ពី​តុលាការ​ក្រុង​ភ្នំពេញ។​