​ការ​ដែល​មាន​ជើង​រឹងមាំ​ជួយ​ឱ្យ​មាន​ការចងចាំ​បានល្អ​ដែរ​

​ការ​ដែល​មាន​ជើង​រឹងមាំ​ជួយ​ឱ្យ​មាន​ការចងចាំ​បានល្អ​ដែរ​

​ការ​ដែល​មាន​ជើង​រឹងមាំ​ជួយ​ធ្វើឱ្យ​ខួរក្បាល​មាន​ដំណើរការ​ល្អ​បាន នៅពេលដែល​យើង​ចាស់​ទៅ នេះ​បើ​តាម​អត្ថបទ​មួយ​របស់ HealthDay Reporter ចុះ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​។​

King's College London នៅ​ប្រទេស​អង់គ្លេស បាន​ធ្វើ​ការសិក្សា​អស់​ពេល​១០​ឆ្នាំ​លើ​នារីៗ​ជា​កូនភ្លោះ​ចំនួន​៣២៤​នាក់ ដែល​មាន​អាយុ​ចន្លោះ​ពី​៤៣​ដល់​៧៣​ឆ្នាំ ហើយ​មាន​សុខភាព​ល្អ​ទាំងអស់​គ្នា​។

​គេ​បាន​រកឃើញថា អ្នកណា​ដែល​មាន​ជើង​រឹងមាំ​ល្អ ក៏​មាន​ខួរក្បាល​មាន​សុខភាព​ល្អ​ដែរ ហើយ​មិន​សូវ​មាន​បញ្ហា​ទាក់ទង​ទៅនឹង​វ័យ​ចំណាស់ នោះទេ​។
​គេ​នៅ​មិនទាន់​បាន​ដឹង​លំអិត​អំពី​យន្តការ​នៃ​ទំនាក់ទំនង​នេះ​នៅឡើយ​ទេ ក៏​ប៉ុន្តែ​បើ​ទោះជា​យ៉ាងណាក្តី គេ​បាន​សន្និដ្ឋានថា ការដើរ​ហាត់ប្រាណ​រៀងរាល់ថ្ងៃ​ដើម្បី​ធ្វើឱ្យ​ជើង​រឹងមាំ អាច​ជួយ​ធ្វើឱ្យ​ខួរក្បាល​នៅមាន​សុខភាព​បាន​ល្អ​ដែរ កាលណា​យើង​ចាស់​ទៅ​៕

ដោយ​ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។