សាលាខណ្ឌមានជ័យ ធ្វើបុណ្យកឋិនទាន សាមគ្គី ដង្ហែទៅកាន់ វត្តសាមគ្គីរង្សី នៅសង្កាត់​ ស្ទឹងមានជ័យ

ភ្នំពេញៈ ក្រុមមន្ត្រីថ្នាក់ដឹកនាំ សាលាខណ្ឌមានជ័យ បាននាំគ្នាធ្វើបុណ្យ កឋិនទានដង្ហែទៅកាន់វត្ត សាមគ្គីរង្សី ស្ថិតនៅ ក្នុងសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ដោយធ្វើពិធីសូត្រមន្ត នៅល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះហេីយនៅក្នុងវត្តតែម្តង ហើយនៅព្រឹកថ្ងៃទី១៤ ស្អែកនេះ ដង្ហែប្រទក្សិណជុំវិញព្រះវិហារ រួចវេរបហរគេបដល់ព្រះសង្ឃសម្រាប់កសាងព្រះវិហារ ដែលមិនទាន់រួចរាល់នោះ ។

ពិធីបុណ្យកឋិននេះធ្វើឡើង ក្នុងគោលបំណងប្រមូល បច្ច័យយកទៅប្រគេនព្រះសង្ឃនៅវត្ត សាមគ្គីរង្សី ដើម្បីកសាង សមិទ្ធផលនានា នៅទីនោះតាមការខ្វះខាត ជាក់ស្តែងរបស់ព្រះសង្ឃ ដែលពិធីបុណ្យនេះដឹកនាំ ផ្តួចផ្តើមដោយ លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាល ខណ្ឌមានជ័យ ព្រមទាំងមន្ត្រីសាលាខណ្ឌ សង្កាត់ផងដែរ ។

លោក ឡុង ង៉ែត នាយករដ្ឋបាលសាលាខណ្ឌ បានឲ្យដឹងថា បច្ច័យដែលប្រមូលបានមានចំនួន ៦. ៧០៧. ០០០ រៀល ១២៧ដុល្លារ ។

តាមផ្លូវធម៌នៃព្រះពុទ្ធសាសនា បានកត់សម្គាល់ថា អ្នកដែលមានសំណាង បានធ្វើបុណ្យឋិនទាន គឺនឹងបានបុណ្យកុសល នៅជាតិក្រោយ តាមនិស្ស័យបុណ្យដែលបុគ្គលនោះបានសាង នៅជាតិនេះ  ពោលគឺធ្វើបុណ្យនៅជាតិនេះ ទទួលផលនៅជាតិក្រោយ ។

នៅក្រៅផ្លូវពុទ្ធសាសនាវិញ ការធ្វើបុណ្យ គឺជាការណែនាំឲ្យមនុស្ស រៀនសាងនូវអំពើល្អ សម្រាប់ខ្លួនឯងផង និងសម្រាប់ព្រះពុទ្ធសាសនា របស់ខ្លួនផង ដើម្បីឲ្យកូនចៅជំនាន់ក្រោយ មើលគំរូតាម ដែលពិធីបុណ្យ នីមួយៗធ្វើតៗគ្នាតាំងពីដូនតាមក ៕