ប៉ារីស រងការ​វាយប្រហារ​​ភេរវកម្ម​ ដ៏​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន (ជា​រូបថត)

បាញ់​រះ​ដោយ​កាំភ្លើង​ស្វ័យប្រវត្តិ កណ្តាល​រដ្ឋធានី បំផ្ទុះ​គ្រាប់​បែក​កៀន​ស្តាត​ពេល​កំពុង​ប្រកួត​បាល់ទាត់ សំឡេង​ស៊ីរ៉ែន​ ឆ្វែងឆ្វាត់ សាកសព​ ស្នាម​​ឈាម​ជាប់នៅ​នឹង​ដី សម្រែក​ទ្រហោ​យំ​របស់​អ្នក​រួច​ពី​ស្លាប់ របស់​សាច់​ញាតិ ... នេះ​ជា​រូបភាព​ដ៏​សែន​រន្ធត់​ដែល​កើត​មាន​នៅ​ក្រុង​ប៉ារីស ​ក្នុង​យប់​ថ្ងៃសុក្រ​ទី ១៣ វិច្ឆិកា ២០១៥។ បារាំង​បាន​រង​ភេរវកម្ម​ដ៏​ធ្ងន់ធ្ងរ​មិនធ្លាប់​មាន​ ! ភោជនីដ្ឋាន​ខ្មែរ​ le petit Cambodge ក៏​បាន​រង​ការ​​បាញ់​រះ​ យ៉ាង​សន្ធាប់​ដែរ។ ម៉ម ពិសី​ អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​យើង​កំពុង​ស្ថិត​នៅ​ពី​មុខ​ ភោជនីដ្ឋាន​ខ្មែរ​នោះ ដើម្បី​រៀប​រាប់​អំពី​ទិដ្ឋភាព​​ទូទៅ ដោយ​ផ្ទាល់​នៅ​កន្លែង​កើត​ហេតុ។