ជេ​នី តៀន​ផូ​ស៊ូ​វាន សុំ​បង្ហាញ​សកម្មភាព​ជំនួស​ពាក្យសម្តី​

Sanofi

​នេះ​ជា​រឿង​មួយ​ដែល​មិត្ត​អ្នកគាំទ្រ​ចូលរួម​អបអរ​ចំពោះ​សេចក្តីសុខ​របស់​អ្នកនាង ជេ​នី តៀន​ផូ​ស៊ូ​វាន (Janie Tienphosuwan) បន្ទាប់ពី​ជួប​រឿង​អាពាហ៍ពិពាហ៍​ប្រើ​អំពើ​ហឹ​ង្សា ដោយ​សម្រាប់​ស្នេហា​លើក​ទី ២ នេះ បានធ្វើឱ្យ​អ្នកនាង ជេ​នី ព្យាយាម​រក្សា​គម្លាត​ហ៊ាន​ទទួល​ត្រឹម​ជា​មិត្ត​ជិតស្និទ្ធ​។​

​ដោយសារតែ​កំលោះ​អ្នកមាន​លោក កឹង ឆា​លើ​ម​ឆាយ មិន​ព្រម​បោះបង់​នូវ​អារម្មណ៍​ដែល​ស្រឡាញ់​អ្នកនាង ជេ​នី លោក​បាន​ព្យាយាម​យកចិត្ត​អ្នកនាង​សព្វបែបយ៉ាង មិន​ថា​អ្នកនាង​ចូលចិត្ត​អ្វី ឬ ចង់​ធ្វើ​អ្វី​លោក​សុទ្ធតែ​ចាប់អារម្មណ៍​ទាំងអស់​។ ក្នុងពេលដែល​មានកម្ម​វិធី​អញ្ជើញ​តារាចម្រៀង​ល្បីៗ​របស់​កូរ៉េ​មក​សម្តែង​នៅ​ប្រទេស​ថៃ លោក កឹង ឆា​លើ​ម​ឆាយ បានរៀបចំ​ជាពិសេស​សម្រាប់​អ្នកនាង ជេ​នី ថត​ជា​គូ​ជាមួយ​តារាចម្រៀង​កូរ៉េ​។

​មិន​ត្រឹមតែ​ប៉ុណ្ណោះ សម្រាប់​ខួបកំណើត​ក្នុង​វ័យ ៣៤ ឆ្នាំ របស់​អ្នកនាង ជេ​នី លោក កឹង ឆា​លើ​ម​ឆាយ បាន​បិទ​រោងភាពយន្ត​ដ៏​ធំ​ដើម្បី​តុបតែង​ពិធី​ខួបកំណើត​ដោយ​បំពាក់​ភ្លើង​ឱ្យ​លេចចេញ​ជា​អក្សរ «JT HBD«  ដែល​ពាក្យ​ពេញ​គឺ « Janie Tienphosuwan Happy Birthday»​។​


ដល់ពេល​ខួបកំណើត​របស់លោក កឹង ឆា​លើ​ម​ឆាយ អ្នកនាង ជេ​នី មិនបាន​នៅ​ស្ងៀម​នោះទេ អ្នកនាង​បាន​កំដរ​លោក​ឆ្លង​ពិធី​ខួបកំណើត និង រៀបចំ​អំពូល​ភ្លើង​ធ្វើជា​តួរ​អក្សរ​ជូនពរ​ថា «HBD KEUNG I  LOVE YOU» ដែល​នេះ​មានន័យថា «​ជូនពរ​ថ្ងៃ​ខួបកំណើត អូន​ស្រឡាញ់​បង​» ហើយ​ថែមទាំង​បញ្ជាក់ទៀតថា បើ​លោក កឹង ញញឹម អ្នកនាង​ក៏​ញញឹម​ដូចគ្នា​ដែរ​។​


​អ្នកនាង ជេ​នី បាន​ប្រាប់ថា សម្រាប់​ថ្ងៃកំណើត​របស់លោក កឹង គឺ​អ្នកនាង​តាំងចិត្ត​ធ្វើឱ្យ​លោក កឹង មាន​សេចក្តីសុខ​ក្នុង​ថ្ងៃ​ខួបកំណើត ព្រោះ​កន្លងមក​មានតែ​លោក កឹង ព្យាយាម​ធ្វើ​គ្រប់យ៉ាង​ដើម្បី​អ្នកនាង ដោយ​អ្នកនាង​ផ្ទាល់​មិន​ធ្លាប់​ផ្តល់​ភាព​ភ្ញាក់ផ្អើល​អ្វី​ត្រឡប់​ទៅវិញ​សោះឡើយ ដូចនេះ​ឆ្លៀត​ក្នុងឱកាស​ខួបកំណើត​របស់លោក កឹង អ្នកនាង ជេ​នី បាន​កំដរ​លោក​ឆ្លង​ខួបកំណើត​ធ្វើឱ្យ​លោក​សឹងតែ​មិន​ជឿថា អ្នកនាង ជេ​នី ព្រម​បើក​បេះដូង​សម្រាប់​លោក ឱ្យ​លើសពី​ភាពជា​មិត្ត​ជិតស្និទ្ធ​៕ ខេ​រី​
(​ប្រភព​៖ ហ្គោ​ស​ស៊ី​ប ស្តារ​)


Related