Q&A : តើ​ការជួយ​ខ្លួនឯង អាចធ្វើឱ្យ​ផ្លូវភេទ​ចុះខ្សោយ​ឬទេ ?

Sanofi

​សំណួរ ៖ នាង​ខ្ញុំ​សង្ស័យថា ពេលដែល​ស្ត្រី​ជួយ​ខ្លួនឯង​ញឹកញាប់​តែង​ធ្វើឱ្យ​ជួប​បញ្ហា​ផ្លូវភេទ​ខុះ​ខ្សោយ ។ ស្វាមី​នាង​ខ្ញុំ​ក៏​ធ្លាប់​ណែនាំ​ដែរ ហើយ​គាត់​ថែមទាំង​ហាម​នាង​ខ្ញុំ​ដាច់ខាត​មិន​ឱ្យជួយ​ខ្លួនឯង​ថែម​ទៀតផង ។ បញ្ហា​នេះ​វា​បានធ្វើឱ្យ​នាង​ខ្ញុំ​ជួប​ការលំបាក​ណាស់ ព្រោះ​សព្វថ្ងៃនេះ​ស្វាមី​ខ្ញុំ តែង​ចុះទៅ​ធ្វើការ​តាម​ខេត្ត​ក្នុង​មួយខែៗ​យ៉ាងហោចណាស់​ពី ១៥ ទៅ ២០ ថ្ងៃ ។

ហេតុនេះ​ពួកយើង​មិនសូវ​បាន​ដេក​ពួន​ជាមួយគ្នា ដែល​ចាំបាច់ នាង​ខ្ញុំ​ត្រូវ​ដោះស្រាយ​ដោយ​ជួយ​ខ្លួនឯង​ញឹកញាប់ ។ នៅពេល​គេ​ហាមឃាត់​បែបនេះ​ធ្វើឱ្យ​ជួប​បញ្ហា​អារម្មណ៍​ធុញថប់​ខ្លាំងណាស់ ។ តើ​ការជួយ​ខ្លួនឯង​ដើម្បីឱ្យ​តណ្ហា​ថយចុះ​ពិតជា​ធ្វើឱ្យ​ផ្លូវភេទ​ចុះខ្សោយ​ឬទេ ? តើ​បញ្ហា​នេះ​ត្រូវ​ដោះស្រាយ​ដូចម្តេច​?

​ចម្លើយ ៖ ជាដំបូង​សុំ​បញ្ជាក់​ឱ្យ​អ្នក​បានដឹង​ដើម្បី​កុំឱ្យ​មានការ​សង្ស័យ​ទៀតថា ការជួយ​សម្រេច​តណ្ហា​ខ្លួនឯង ឬ ការជួយ​ខ្លួនឯង​នោះ​ពុំមាន​ចំណែក​ណាមួយ​ដែល​ធ្វើឱ្យ​បញ្ហា​សិច​របស់​អ្នក​ថយចុះ​នោះទេ ផ្ទុយទៅវិញ​វា​មានតែ​ធ្វើឱ្យ​តណ្ហា​របស់​អ្នក​កាន់តែ​ត្រូវការ​ថែមទៀត​។ ក្រៅពីនេះ​ការជួយ​ខ្លួនឯង ថែមទាំង​ជួយ​ឱ្យ​ស្ត្រី​អាច​ត្រៀមខ្លួន​បាន​គ្រប់ ពេល​ក្នុងការ​រួមភេទ​។ នាង​អាចមាន​អារម្មណ៍​ក្តៅ​ងំ និង ងាយ​កម្រើក​ផ្លូវភេទ​បានល្អ​ពេល​រួមភេទ​ជាង​បុរស ។

ហេតុនេះហើយ​ការរួម​ភេទ​របស់​នាង​បាន ទទួល​សេចក្តីសុខ និង ងាយ​ឈានដល់​ចំណុច កំពូល​ផង ។​ការជួយ​ខ្លួនឯង​មិនមាន​ផលប៉ះពាល់ អាក្រក់​ដល់​ស្ត្រី​ទេ ។ ជាមួយគ្នានេះ​ត្រូវ​ចងចាំ​ថា ការជួយ​ខ្លួនឯង​អាច​រំដោះ អារម្មណ៍​ដែល​តានតឹង​ឱ្យ​ធូរស្បើយ ដោយ​មិនចាំបាច់​ពឹងពាក់​បុរស ។ ការជួយ​ខ្លួនឯង​ក្រៅពី​អាចជួយ​ឱ្យ​ស្ត្រី​បាន​ដល់​កោះ​ដល់ត្រើយ​ដូច​បំណង​ហើយ វា​ថែមទាំង​ជួយ​មិនឱ្យ​ឆ្លង​រោគ​អាក្រក់ៗ​ដោយសារ​បុរស​មួយចំនួន​ថែមទៀត​ផង ៕


Related