សមត្ថកិច្ច​ចាប់ចោរ​លួច​៣​នាក់ រឹបអូស​រថយន្ត​៦​គ្រឿង​នៅ​ខេត្តក្រចេះ​

​ខេត្តក្រចេះ ៖ កម្លាំង​នគរបាល​ស្នងការ​នគរបាល​ខេត្តក្រចេះ ក្រោម​ការដឹកនាំ​អយ្យការ​ខេត្ត បង្ក្រាបបាន​រថយន្ត​ស៊េរី​ទំនើប​ចំនួន​៦​គ្រឿង មាន​ម៉ាក​កាមរី​ឆ្លាម កាមរី​បា​ឡែ​ន និង​កូរ៉ូឡា និង​ឃាត់ខ្លួន​មនុស្ស​ចំនួន​២​នាក់ ជា​មុខសញ្ញា​ពាក់ព័ន្ធ​នឹង​អំពើចោរកម្ម​លួច​រថយន្ត ។​

​ប្រតិបត្តិការ​នេះ​ធ្វើឡើង​ដោយ​កងកម្លាំង​នគរ​ខេត្តក្រចេះ សហការ​ជាមួយ​នគរបាល​ខេត្តកណ្តាល លើ​បេសកកម្ម​បង្ក្រាប​ករណី​ចោរលួច​រថយន្ត​ផ្អើល​ពេញ​ក្រុង​ក្រចេះ កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ។ នគរបាល​ប្រមូលបាន​រថយន្ត​ស៊េរី​ទំនើប​ចំនួន​៦​គ្រឿង និង​ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន​២​នាក់ ជា​បន្តបន្ទាប់ ខ​ណះ​ពួកគេ​ធ្វើ​សកម្មភាព​លួច​ពី​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ យកមក​លក់​បន្ត​នៅ​ខេត្តក្រចេះ ។​

ជនសង្ស័យ​ទាំង​២​នាក់ នេះ ម្នាក់ ឈ្មោះ អ៊ុន អ៊ី​យ៉ូ​រ៉ា អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​អូរឫស្សី ក្រុង​ក្រចេះ និង​ម្នាក់ទៀត ឈ្មោះ អោ​ល វណ្ឌី អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ក្រចេះ ក្រុង​ក្រចេះ​។ ជនសង្ស័យ​ទាំង​២​នាក់​បាន​ឆ្លើយ​សារភាពថា កន្លងមក​ពួកគេ និង​បក្ខពួក​មួយចំនួន បានធ្វើ​សកម្មភាព​លួច​រថយន្ត​ចំនួន​រាប់សិប​គ្រឿង​ពី​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល យកមក​លក់​បន្ត​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ ។​

​បន្ទាប់ពី​មានការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ និង​បក្សពួក​ម្នាក់ទៀត ដែល​ត្រូវបាន​ចាប់​បង្ក្រាបបាន​នៅ​រាជធានី​ភ្នំពេញ រួមទាំង​រថយន្ត​ដែល​បង្ក្រាបបាន​ទាំង​៦​គ្រឿង ត្រូវបានធ្វើ​ពិធី​ប្រគល់​ឲ្យ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដើម្បី​ចាត់ចែង​តាម​នីតិវិធី​បន្ត ៕ មហា​គ្រុឌ

KA-14-11-2015-06 KA-14-11-2015-07 KA-14-11-2015-08 KA-14-11-2015-09​ ​