ភេរវកម្ម​ប៉ារីស ៖ អ្វី​ជា​ផលវិបាក​នៃ​ការ​ដាក់ប្រទេស​ក្នុង​ភាព​អាសន្ន​ ?

បារាំង​​​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​តក់​ស្លុត​យ៉ាង​ខ្លាំង​ ! បារាំង​ត្រូវ​​រង​គ្រោះ​ក្នុង​ទង្វើ ដែល​លោក​ប្រធានាធិបតី​បារាំង​ចាត់​ទុក​ថាស​ជា​​ « សង្គ្រាម »។ នៅ​ថ្ងៃនេះ លោក​ ហ្វ្រង់ស័រ​ ហូឡង់ បាន​ប្រកាស​កាន់​ទុក្ខ​ថា្នក់​ជាតិ​បីថ្ងៃ​​និង​កោះ​ប្រជុំ​សភា​ជា​បន្ទាន់ នៅ​ថ្ងៃ​ចន្ទទី​១៦ វិច្ឆិកា ២០១៥ ព្រមទាំង​បញ្ចេញ​ទាហាន​ការពារ​ក្រុង។ ក្រោយ​ភេរវកម្ម​​ភ្លាម ប្រធានាធិបតី​បារាំង បាន​ចេញ​ក្រិត្យ​ប្រកាស​ដាក់ប្រទេស​បារាំង​ទាំងមូល ក្នុង​ភាព​អាសន្ន។ នេះ​ជា​វិធានការ​ដ៏​កម្រ​បំផុត មិន​ដែល​ធ្លាប់​មាន​ទេ គិត​ចាប់​តាំង​ពី​ឆ្នាំ​៥០​ឆ្នាំមក។តើ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ មាន​ដំណើរ​ការ​​យ៉ាងណា ?