ភោជនីយដ្ឋានខ្មែរ Le Petit Cambdoge ក្លាយ​ជា​ទី​សោកនាដកម្ម​ភេរវកម្ម​នៅ​ក្រុង​ប៉ារីស

ភេរវកម្ម​ដ៏​សាហាវ ​ព្រៃផ្សៃ​និង​ធ្ងន់ធ្ងរ​ មិន​ធ្លាប់​មាន​សម្រាប់​ប្រទេស​បារាំង ​បាន​កើត​មាន​ឡើង​នៅ​ទី​កន្លែង​៦ ​ផ្សេងៗ​គ្នា ​និង​ក្នុង​ពេល​តែ​មួយ គឺនៅ​វេលា​ម៉ោង​ប្រហែល​ជា​៩ ​និង​៣០​នាទី​ យប់​ថ្ងៃ​សុក្រ​ ទី​១៣​ វិច្ឆិកា។ ភោជនីយដ្ឋាន​ខ្មែរ Le Petit Cambodge ​ដែល​ស្ថិត​ក្នុង​សង្កាត់​ទី១១​ ក្រុង​ប៉ារីស​ គឺ​ជា​ទី​ប្រជុំ​ជន ​ដែល​សំបូរ​មនុស្ស​ម្នា​ច្រើន​អ៊ូរអរ ​ហើយ​ដែល​ភ្ញៀវ​ភាគ​ច្រើន ​ជា​ជនជាតិ​បារាំង។ នៅ​ក្នុង​ភោជនីយដ្ឋាន​នេះ ​និង​ភោជនីយដ្ឋាន​ មួយ​ទៀត​នៅ​ទល់​មុខ ​មាន​អ្នក​ស្លាប់​ប្រហែល​ជា​ ១២ ​ទៅ ​១៤ ​នាក់ ​ហើយ​បើ​តាម​ការ​ស្មាន​ជា​ជំហាន​ដំបូង ​គឺ​មិន​មាន​ប្រជាជ​នខ្មែរ​រង​គ្រោះ​ក្នុង​ហេតុការណ៍​នេះ​ទេ។