អាវុធហត្ថខេត្ត ចាប់បញ្ជូន ជនសង្ស័យម្នាក់ ទៅតុលាការ ពីបទចែកចាយថ្នាំញៀន

បាត់ដំបង៖ កម្លាំងអាវុធហត្ថខេត្ត ចាប់បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ពីបទចែលចាយថ្នាំញៀន បន្ទាប់កម្លាំងជំនាញបានរបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុច វត្តតាស្តា ភូមិតា ឃុំតាស្តា ស្រុកសំពៅលូន។

លោក សូ ឌី ប្រធានមន្ទីរស្រាវជ្រាវ និងយុត្តិធម៌នៃអាវុធហត្ថខេត្ត បានឲ្យដឹងថា កាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុច វត្តតាស្តា ភូមិតា ឃុំតាស្តា ស្រុកសំពៅលូន កម្លាំងអ.ហ ស្រុកសំពៅលូន បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួនម្នាក់ឈ្មោះ សេង ថុន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ ធ្វើចំការ ទីលំនៅភូមិចក្រី ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ព្រមទាំងដកហូតបានគ្រឿងញៀន ប្រភេទគ្រាប់ពណ៌ស្លាទុំ ចំនួន២៧គ្រាប់ និង ម៉ាទឹកកក ចំនួន៤កញ្ចប់តូច ទូរស័ព្ទដែមួយគ្រឿង និងម៉ូតូ១គ្រឿងម៉ាកស្កុបពី ពណ៌ក្រហម-ខ្មៅ ស៊េរីឆ្នាំ២០១១ អត់ផ្លាកលេខ។ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរកស៊ីចែកចាយថ្នាំញៀនពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាង កំពុងបញ្ចូនមកការិយាល័យជំនាញ និងបញ្ជូនបន្តទៅតុលាការខេត្ត នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ដើម្បីចាត់ការតាមច្បាប់៕