ក្រសួង​ការ​បរទេស​៖គ្មាន​ពលរដ្ឋ​ខ្មែរ​ស្លាប់​ ឬ​រង​គ្រោះ​ដោយ​សារ​អំពើ​ភេរ​វ​កម្ម​នៅ​បារាំង​ឡើយ​

នៅទីបំផុតទៅក្រសួងការបរទេសកម្ពុជា បានចេញមុខ​ប្រកាសអះអាងថា អំពើភេរវកម្ម​នៅកណ្តាល​ទីក្រុង​ប៉ារីសដែលបានសម្លាប់​មនុស្ស​ប្រមាណ ១៥០ នាក់​ កាល​ពី​ថ្ងៃ​សុក្រ​នោះ មិនមាន​ជន​ជាតិ​ខ្មែរ​ណា​ម្នាក់​ស្លាប់​ ឬរងគ្រោះ​​នោះទេ។

ការប្រកាស​របស់ក្រសួង​ការបរទេស​កម្ពុជាតាមរយៈ​ទំព័រ​ហ្វេស​ប៊ុក​នេះ បានធ្វើ​ឡើង​ បន្ទាប់ពីមាន​ការ​​ព្រួយ​បារម្ភ​ថា អាច​នឹង​មាន​ពលរដ្ឋ​ខ្មែរ​រងគ្រោះ​ក្នុង​ហេតុ​ការណ៍​នេះ ពីព្រោះ​តែ​ការ​វាយ​ប្រហារ​នោះ​ធ្វើឡើង​នៅ​កណ្តាល​ទី​ក្រុង​ប៉ារីស​ ហើយភោជ​នី​យ​ដ្ឋាន​ខ្មែរ​មួយ​កន្លែង​ក៏​ទទួលរងគ្រោះ​ដោយសារ​​អំពើ​ឃោ​រឃៅ​នេះដែរ។​ ​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​