បាត់ប្រាក់​កឋិន​នៅ​វត្ត​ដំរី​កូន​ចំនួន​ជាង​១៣​លាន​រៀល បងប្អូន​លោក​ចៅអធិការ​វត្ត​ស្តីទី​ថា​ច្រឡំ​ដាក់​ក្នុង​ថង់យាម​យកទៅ រឿងនេះ​ដោះស្រាយ​ទាមទារ​៩​ថ្ងៃ​ទើបបាន​ប្រាក់​មក​វត្ត​វិញ​

​ខេត្តកំពង់ឆ្នាំង៖​ វត្ត​ព្រះឥន្ទ​កោ​សី ហៅ​វត្ត​ដំរី​កូន ស្ថិតនៅ​ក្នុងភូមិ​ដំរី​កូន ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូណ៌​មានរឿង​បាត់​លុយ កឋិនទាន ដែល​បាន​ដង្ហែ​ចូល​វត្ត​កាលពី​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ចំនួន​ជាង​១៣​លាន​រៀល ធ្វើអោយ​ផ្អើល​ទាំង​គណៈ កម្ម​ការ​អាចារ្យវត្ត និង​អាជ្ញាធរ​ស្រុក នៅពេល​ដេញដោល​សួរនាំ​ស្រាវជ្រាវ​ទើប​ដឹងថា​បងប្អូន​លោក​ចៅអធិការ​វត្ត​ស្តីទី ជា​អ្នក​កាន់​ប្រាក់​បាន​ច្រឡំ​យកលុយ​នេះ​ទុក​ក្នុង​ថង់យាម​លោក​និង​ថា​បានប្រគល់​ប្រាក់​នេះ​អោយ​លោក​ចៅអធិការ​វត្ត​ស្តីទី​ទុក​វិញ​។​ក្រោយពី​មានការ​ទាមទារ​របស់​គណៈកម្មការ​វត្ត ជា​បន្តបន្ទាប់​រយៈពេល​៩​ថ្ងៃ និង​ដោយមាន​អាជ្ញាធរ​ស្រុក ជួយ​អន្តរាគមន៍​យ៉ាង​យកចិត្ត​ទុក​ផង​នោះ ទើប​នៅ​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​លោក​ចៅអធិការ​វត្ត​ស្តីទី បានប្រគល់​ប្រាក់ ដែល​លោក​ច្រឡំ​យក​នោះ អោយមក​គណៈកម្មការ​វត្ត​គ្រប់គ្រង​វិញ​។​

​លោកតាៗ​អាចារ្យ​និង​ជា​គណៈកម្មការ​វត្ត​ដំរី​កូន​បានអោយដឹងថា​៖ បច្ច័យ​ដែល​បានមកពី អង្គ​កឋិនទាន ចំនួន​៧ អង្គ​កឋិន កាលពី​ថ្ងៃទី​០៣ ខែ​វិ​ច្ឆ​កា កន្លងទៅនេះ​មាន ចំនួន​៨៥.៧៨៦.០០០ រៀល ដែល​ដង្ហែ​ចូល​វត្ត​ក្នុង​ថ្ងៃ​តែមួយ ក្នុងនោះ មាន​ប្រាក់​កឋិន​របស់​សម្តេច​ចៅ​ហ្វា​វាំង គង់ សំអុល​ចំនួន​៧២​លាន​រៀល និង​ប្រាក់​កឋិន​ចំនួន​៦​កឋិន​ទៀត សរុប​ប្រា​ក់មាន ចំនួន​ជាង​៨៥​លាន​រៀល ។​ប៉ុន្តែ​ពេល​រាប់​ទៅ​ឃើញ​បាន​បច្ច័យ​សរុប​តែ​ចំនួន​ជាង​៧២​លាន​រៀល​តែប៉ុណ្ណោះ​ហើយ​គណៈ កម្ម​ការ អាចារ្យវត្ត និង​មន្ត្រី​សង្ឃ​ស្រុក​ក៏បាន​យកប្រាក់​៧២​លាន​រៀល​នោះ​ទៅ​ដាក់​ផ្ញើ​ក្នុង​ធនាគារ​មួយ ចំណែក​ប្រាក់​ដែល បាត់​ប៉ុន្មាន និង​ត្រូវ​បន្ត​ស្រាវជ្រាវ​រកអោយឃើញ ។

​លោក ឆាយ​សារឿន​ប្រធានការិយាល័យ​ធម្មការ​និង​សាសនា​ស្រុក​បរិបូណ៌​បានអោយដឹងថា​៖ បច្ច័យ​ទាំងអស់ ក្នុង​ពី​ធី​អង្គ​កឋិនទាន គឺ​បង​របស់លោក​ចៅអធិកា​រ​វត្ត​ស្តីទី (​មិនទាន់​ប្រកាស​) ព្រះនាម យ៉ង់ វណ្ណា​ន ជា​អ្នកគ្រប់គ្រង ដោយ​គ្មាន​គណៈកម្មការ​វត្ត​ណាមួយ​កាន់​បច្ច័យ​នោះបាន​ឡើយ ។ ពេល​យកប្រាក់​៧២​លាន​រៀល ទៅ​ផ្ញើ​រធនាគារ​នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា បងប្អូន​លោក​ចៅអធិការ​វត្ត​ស្តីទី​បានទាមទា​អោយ​ដាក់ឈ្មោះ លោក​ចៅអធិការ​វត្ត​ស្តីទី​ព្រះនាម យ៉ង់ វណ្ណា​ន នោះ​ទៀត​តែ​គណកម្មាការ​វត្ត និង​លោក​មិន​ព្រម ហើយ​បានសម្រេច​ដាក់ឈ្មោះ​ម្ចាស់​ប្រាក់​របស់​វត្ត ក្នុង​ធនាគារ​មាន​៣​នាក់​គឺ ៖ ១,​ឈ្មោះ ឱ គង់ អាយុ​៧១​ឆ្នាំ ជា​លោកតា​អាចារ្យ​នៅក្នុង​វត្ត​យូរយា​ណាស់​មកហើយ ២.​ឈ្មោះ ឈាង សំបូរ និង​៣.​ឈ្មោះ អុំ យឿ​ង ទាំង​២​នាក់ គឺជា​គណៈកម្មការ​វត្ត​។

​លោក​បន្តថា បន្ទាប់មក​ស្រាប់​តែមាន​ទូរ​សព្ទ​ពី​បងប្អូន​របស់ លោក​ចៅអធិការ​វត្ត​ស្តីទី​ដែលជា​អ្នក​កាន់​ប្រាក់​នោះបាន​ទូរស័ព្ទ​ប្រាប់ថា ប្រាក់​១៣​លាន​រៀល​នោះ​គាត់​ជា​អ្នក​ច្រឡំ​ដាក់​ក្នុង​ថង់យាម​យកទៅ​ជាមួយ ហើយ​ពេលនេះ​គាត់​បាន​ប្រគល់ជូន​លោក​ចៅអធិការ​វត្ត​ស្តីទី​វិញ​ហើយ​។​ក្រុម​គណៈកម្មការ​លោក​តាអាចារ្យ​វត្ត និង​មន្ត្រី​សង្ឃ​ស្រុក គឺ​មិន​ចង់​ដេញដោល​ទៀតឡើយ តែ​សុំអោយ​លោក​ចៅអធិការ​វត្ត​ស្តី​ទីនោះ ប្រគល់​ប្រាក់​ទាំង​នោះមក​គណៈកម្មកា​រ​វ​ត្ក​វិញ​ដើម្បី​យកប្រាក់​នោះ មក​ដាក់​ក្នុង​ធនាគារ​វិញ តែ​បច្ច័យ​ទាំង​១៣​លាន​រៀល​នោះ ព្រះសង្ឃ​ព្រះនាម យ៉ង់ វណ្ណា​ន មិនទាន់​ប្រគល់អោយ​នៅឡើយ​។

​ក្រោយមក​នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា លោក​ប្រធាន​ធម្មការ​ស្រុក មន្ត្រី​សង្ឃ​ស្រុក បាន​កោះហៅ​គណកម្មាការ​វត្ត​ដំរី​កូន និង​លោក​ចៅអធិការ​វត្ត​ស្តីទី​អង្គ​នោះ មក​ប្រជុំ​សួរនាំ​ទៀត​នៅក្នុង​វត្ត​ព្រះ​ឥន្ទទេព ស្រុក​បរិបូណ៌ ពេលនោះ​ព្រះអង្គ យ៉ង់ វណ្ណា​ន បាន​មាន​សង្ឃដីកា​ថា ប្រាក់​ទាំងនេះ​លោក​បាន​យកទៅដាក់​ផ្ញើរ​ក្នុង​ធនាគារ​អស់ហើយ និង​បាន​សន្យាថា នៅ​ថ្ងៃ ទី​២៧ ខែវិច្ឆិកា​ខាងមុខនេះ និង​ដកយក​ប្រាក់​នេះ​មក​ប្រគល់អោយ​គណកម្មការ​វត្ត​វិញ ប៉ុន្តែ​ការសន្យា​នេះ​លោក អភិបាល ស្រុក​បរិបូណ៌​មិន​ឯកភាព​ឡើយ​។ ទើប​នៅ​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា​នេះ លោក ឃួន​សៅ​រ៉ុ​ម អភិបាលស្រុក​បរិបូណ៌​បាន​ទៅ ប្រជុំ​ដោះស្រាយ​នៅក្នុង​វត្ត​ដំរី​កូន​នេះ​ម្តងទៀត ទើប​លោក​ចៅអធិការ​វត្ត​ស្តីទី​អង្គ​នោះបាន​ប្រគល់​បច្ច័យ នោះ​អោយ​គណៈកម្មការ​វត្ត​គ្រប់គ្រង​វិញ និង​បាន​យកទៅ​ទុកដាក់​ផ្ញើរ​ក្នុង​ធនាគារ​។ ប៉ុន្តែ​លោក​ចៅអធិការ​វត្ត​ស្តីទី​ព្រះនាម យ៉ង់ វណ្ណា​ន បានប្រគល់​បច្ច័យ​កឋិន​តែ​ចំនួន​៧៩.៧៤០.០០០​រៀល​ប៉ុណ្ណោះ ដោយឡែក​ចំពោះ​បច្ច័យ​ចំនួន​៥០.២៦០.០០០​រៀល​ទៀត​លោក​មាន​សង្ឃដីកា​ថា ជា​ប្រាក់​បច្ច័យ​៤ លោក​សុំ​ទុក​ប្រើប្រាស់​សំរាប់​ព្រះសង្ឃ​ក្នុង​វត្ត ។​ ​ ​

​ប្រជាពលរដ្ឋ​ស្រុក​បរិបូណ៌ បានអោយដឹងថា​៖ វត្ត​ព្រះឥន្ទ​កោ​សី ហៅ​វត្ត​ដំរី​កូន​នេះ ធ្លាប់មាន​រឿងអាស្រូវ​ម្តង​រួចមកហើយ គឺ​រឿង​ស្ត្រី​ម្នាក់​កើតកូន​មកជា​ពង និង​ជា​ចិ​ញ្ជៀ​ន ក្រោយមក​ក៏​សាបរលៀប​វិញ ព្រោះ ជា​រឿង​បោកប្រាស់​មិនគួរ​អោយ​ជឿ មកដល់ពេលនេះ​មានរឿង​ច្រឡំ​យកប្រាក់​ដាក់​ថង់យាម​លោក ចំនួន​១៣ លាន រៀល ទៀត ដែលជា​រឿង​គួរអោយ​ហួសចិត្ត​មិនគួរ​កើតមាន​ឡើយ បើ​លោកសង្ឃ​ក្នុង​វត្ត​ដំរី​កូន ធ្វើ​តែ​បែបនេះ​តើ​មាន អ្នក​ចង់​ធ្វើ បុណ្យ ជាមួយ​ទៀត​ទៅ​៕ រិ​ទ្ធិ ជ័យ​

KA-14-11-2015-08 KA-14-11-2015-09 KA-14-11-2015-10 KA-14-11-2015-11 KA-14-11-2015-12