ជ័យ ស៊ីណេត និង សោម វិឆ័យជួបគ្នាទៀត

ភ្នំពេញ:     ​ភ្នំពេញ​:​អ្នក​ប្រដាល់​ជ័យ ស៊ី​ណេ​ត​ក្លឹប​ឃ្លាំងមឿង​កីឡា និង សោម វិឆ័យ​ក្លឹប​សាល​វ័​ន្ដ​កីឡា​ណាត​ជួបគ្នា​ទៀត​ហើយ​លើស​ង្វៀន CTN ថ្ងៃទី​១៥​វិច្ឆិកា​នេះ ។​

​    ​ក្នុងជំនួប​ចុងក្រោយ​វិឆ័យ​ចាញ់​ស៊ី​ណេ​ត​ទាំង​មិន​អស់ចិត្ត​ពេលនេះ​ការសង ​សឹក​ជា​ឱកាស​តែមួយគត់​សម្រាប់​ វិឆ័យ​ដើម្បី​អះអាង​ប្រាប់​អ្នកគាំទ្រ​របស់ខ្លួន​ថា​ខ្លួន​នៅតែ​ខ្លាំង ។​

​     ​ស៊ី​ណេ​ត​ចាស់​មែន​តែ​មិន​អន់​ទេ​គេ​ក៏ត្រូវ​ការរក្សា​តំណែង​ជា​អ្នកឈ្នះ​ បន្តទៀត​ដើម្បី​បញ្ជាក់ប្រាប់​អ្នកគាំទ្រ​គេ​ថា​គេ​នៅតែ​ខ្លាំង​ដដែល ។ ស៊ី​ណេ​ត​ស្វាគមន៍​ការ​សងសឹក​នេះហើយ​គេ​មិន​ញញើត​ចំពោះ​ស្នៀត​ទាត់​ផ្កាប់​ ចាន​ដ៏​អស្ចារ្យ​វិឆ័យ​ឡើយ ។​

​    ​លើក​នេះ​ជ័យជំនះ​ជា​របស់​ស៊ី​ណេ​ត​បន្តទៀត ឬ ក៏​ដល់ពេល​ធ្លា​ក់មក​ក្នុង​កណ្ដាប់ដៃ​របស់​វិឆ័យ​វិញ​ម្ដង​ហើយ​ ? ទាល់តែ​ប្រកួត​ចប់​ទើប​អាច​ដឹងបាន ។​

​    ​វៀង សាវ៉ន​ក្លឹប​គី​សែ​មាន​រិ​ទ្ធ​ប្រកួត​ជាមួយ​ឡុង លឿង​រ៉ា​របស់​ក្លឹប​ខ្លារខិន​មាន​រិ​ទ្ធ​ដោយ​ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រ​ ភេទ​ទម្ងន់​៦៧​គីឡូក្រាម ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​បើ​គូប្រកួត​ខ្សោយ​ជាងគេ​វ៉ៃ​បានល្អ​ណាស់​តែបើ​គូប្រកួត​ខ្លាំង​ជាង ឬ ប្រហាក់​ប្រ​ ហែល​នោះ​ចិត្ត​របស់គេ​ធ្លាក់​មក​នៅ​ទាប​មែនទែន ។​សាវ៉ន​ល្អ​ជង្គង់ និង ទាត់ លឿង​រ៉ា​កែង​របស់គេ​គួរ​ឲ្យ​ខ្លា​ចណាស់​ចាំមើល​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​នរណា​ឈ្នះ ?