មាស ភិរម្យបង្ហាញខ្លួននៅ SEA-TV

ភ្នំពេញ:     ​ភ្នំពេញ​:​អ្នក​ប្រដា​ល់មាស ភិរម្យ​ក្លឹប​ទ័ពជើងទឹក​បឹង​បង្ហាញខ្លួន​លើស​ង្វៀន Ganzberg របស់ SEA-T​នៅ​ព្រឹក​ថ្ងៃទី​១៥​វិច្ឆិកា​ដើម្បី​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ Super Chhai​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០​គីឡូក្រាម ។​

​    ​នេះ​ជា​ឱកាស​ដ៏​កម្រ​មួយ​ដែល​ភិរម្យ​បាន​ប្រកួត​ជាមួយ​បរទេស​នោះ ។ អ្នក​ប្រដាល់​កម្ពុជា​រូបនេះ​មាន​ប្រវត្តិ​ប្រ​កួត​ចំនួន​៦០​ដង ឈ្នះ​៤៥​ដង ចាញ់​១៣​ដង និង ដ្មើ​ពិន្ទុ ២ ដង ។ គេ​មាន​ស្នៀត​ជង្គង់​ល្អ និង កម្លាំង​គ្រាន់បើ​ដែរ​តែ​ការ​វ៉ៃ​ចេញ​របស់គេ​មិនសូវ​ច្បាស់​ឡើយ ។​

​     ​ចំពោះ​អ្នក​ប្រដាល់​ថៃ​Super Chhai វិញ​គេ​ឧស្សាហ៍​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ណាស់​គឺ​គេ​ជា​អ្នក​ប្រដាល់​ជើង​ ខ្លាំង​មួយរូប​ដែល​ការប្រកួត​របស់គេ​កន្លងមក​ជាមួយ​អ្នក​ប្រដាល់​លំដាប់​ ខ្ពស់​របស់​កម្ពុជា​គេ​មាន​ឈ្នះ​មាន​ចាញ់​ទៅ​វិញ​ទៅមក ។​

     ​អ្នក​ប្រដាល់​ថៃ​រូបនេះ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៩១​ដង ឈ្នះ​៨០​ដង ចាញ់​១១​ដង​ស្មើ​ពិន្ទុ ១ ដង ។ ការជួបគ្នា​នេះ​មាស ភិរម្យ​ជា​អ្នកឈ្នះ ឬ Super Chhai ជា​អ្នកឈ្នះ​នោះឡើយ ?

​    ​អ្នក​ប្រដាល់​សំបូរ​ល្បិច​ម៉ន វីរៈ ក្លិប​ការិយាល័យ​ទី ៥ កងទ័ពជើងគោក​ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រ​ដាល់​ថៃ​Phun Savath ។​

​    ​វីរៈ​ដែលមាន​ប្រវត្តិ​ប្រកួត​ចំនួន​១៣១​ដង ឈ្នះ​១១៩​ដង​ចាញ់​១១​ដង​ស្មើ​ពិន្ទុ ១ ដងនោះ​គេ​ជា​អ្នក​ប្រដាល់​រហ័ស​រ​ហួន​ណាស់ ។ កែង​-​ជង្គង់ និង កណ្ដាប់ដៃ​របស់គេ​តេង​តែ​ធ្វើ​ឲ្យ​គូប្រកួត​ដួល​ក្រោក​លែងរួច ។​កម្រ​មាន​អ្នក​ប្រដាល់​បរទេស​ណា​ប្រកួត​ជាមួយ​វីរៈ​បាន ៥ ទឹក​ណាស់ ។​

​     ​ចំពោះ Phun Savath វិញ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧០​ដង ឈ្នះ​៦៦​ដង និង ចាញ់​តែ ៤ ដង​ប៉ុណ្ណោះ ។​អ្នក​ប្រ​ដាល់​រូបនេះ​ពុំ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ​។ គេ​ជឿថា​វីរៈ នឹង​ឈ្នះ​ការប្រកួត​នេះហើយ​បើ​វីរៈ​ចាញ់​នោះ​ក៏​អ្នកឈ្នះ​ទ្រមខ្លួន​ដែរ ។​

​     ​សារឿន ចាន់​ក្លិប​សម្រែក​រាជសីហ៍ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Phach Nak Rong ដោយ​ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​

​     ​សារឿន ចាន់​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៩​ដង ឈ្នះ​៦០​ដង ចាញ់​៨​ដង និង​ស្មើ​ពិ​ន្តុ ១ ដង ។ អ្នក​ប្រដាល់​ថៃ​វិញ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៥៨​ដង ឈ្នះ​៥១​ដង ចាញ់​៧​ដង ។​ពួកគេ​មាន​ស្ថិតិ​ប្រកួត​ល្អ​ដូចគ្នា​ចាំមើល​នរណា​ឈ្នះ ?