លួន សុខខេង ជួបអ្នកប្រដាល់ជប៉ុន

ភ្នំពេញ:     ភ្នំពេញ​:​លើស​ង្វៀន Black Cat របស់ SEA-TV យប់​ថ្ងៃទី​១៥​វិច្ឆិកា​អ្នក​ប្រដាល់​កម្ពុជា​លួ​ន សុខ​ខេង​ក្លឹប​អា​ស៊ី​កីឡា​ឡើងមក​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ជា​លើកដំបូង ។​

​    ​អ្នក​ប្រដាល់​ជប៉ុន​ដែល​មក​ប្រកួត​ជាមួយ​សុខ​ខេង​នោះ​គឺ Chhoun Tak​ដែលជា​អ្នក​ប្រដាល់​មួយរូប​ពុំ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ តែ​គេ​ជា​អ្នក​ប្រដាល់​ដ៏​ល្អ និង ក្លាហាន​មួយ រូប ។​

​    ​សុខ​ខេង​មាន​អាយុ​ច្រើន​ហើយ​គេ​មិនមែនជា​អ្នក​ប្រដាល់​ដែលមាន​ឈ្មោះ​បោះ​ សម្លេង​ខ្លាំង​នោះទេ​តែ​គេ​ជា​អ្នក​ប្រដាល់​ដែលមាន​ចិត្តធ្ងន់​គ្រាន់បើ​ហើយ ​កណ្ដាប់ដៃ​របស់គេ​ធ្ងន់​ណាស់ ។ អ្នក​ប្រដាល់​រូបនេះ​មុខ​មិន​រឹង​ទេ​ហើយក៏​មិន​ពូកែ​ការពារ​ដែរ​តែមាន​អ្នក​ ប្រដាល់​មិនតិច​ទេ​ដែល​ដួល​ដោយសារ​កណ្ដាប់ដៃ​សុខ​ខេង​នោះ ។​

​    ​គួរបញ្ជាក់​ថា​សុខ​ខេង​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៩​ដង ឈ្នះ​៦៤​ដង ចាញ់​១៤​ដង និង ស្មើ​ពិន្ទុ​១​ដង ។ ចំពោះ​អ្នក​ប្រដាល់​ជប៉ុន​Chhoun Tak វិញ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៤១​ដង ឈ្នះ​៣០​ដង ចាញ់​១០​ដង​ស្មើ​ពិន្ទុ ១ ដង ។​

​    ​អ្នក​ប្រដាល់​រូបនេះ​មិនសូវ​មានឱកាស​ដើម្បី​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ បរទេស​នោះទេ ។​សម្រាប់​ការជួប​ប្រ​កួត​លើក​នេះ​មិនដឹងថា​សុខ​ខេង​ជួប​សំណាងល្អ ឬ ក៏​យ៉ាងណា​នោះទេ ។​

​    ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ដែរ​អ្នក​ប្រដាល់​ចាន់ ប៊ុនធឿន​របស់​ក្លឹប​និរោធ​ន៍​មានជ័យ​ត្រូវបាន​ផ្គុ​រ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ ​អ្នក​ប្រដាល់​ឈ្មោះ Yort Sing ។​

​    ​អ្នក​ប្រដាល់​ថៃ Yorth Sing នេះ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ច្រើនដង​ដែរ​ដោយមាន​ឈ្នះ និង ចាញ់​ជាធម្មតា​ទេ ។​គេ​ស្ថិតក្នុង​ចំណាត់ថ្នាក់​ជា​ជើង​ខ្លាំង​មួយរូប​ដែលមាន​ប្រវត្តិ​ប្រកួត ​ចំនួន​៦៧​ដង ឈ្នះ ៥៧​ដង និង ចាញ់ ១០​ដង​។​ចំពោះ​ចាន់ ប៊ុនធឿន​វិញ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៤១​ដង ឈ្នះ​៣៦​ដង និង ចាញ់​៥​ដង ។​អាចនិយាយបាន​ថា​នេះ​ជា​ស្ថិតិ​ប្រកួត​ដែល​ល្អ​មួយ​បាន ។​

​    ​រវាង ចាន់ ប៊ុនធឿន និង  Yorth Sing មិនដឹងថា​នរណា​ជា​អ្នកមាន​សមត្ថភាព​ដណ្ដើម​ជ័យជំនះ​នោះទេ​។ តែ​គែ​ជឿថា​ពួកគេ​នឹង​ប្រកួត​គ្នា ៥ ទឹក​ជាមិនខាន ។​

​    ​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ​អ្នក​ប្រដាល់​អាង​ កម្លាំងបាយ​ទូច រាជសីហ៍​ក្លឹប​រស្មី​កុមា​រកំ​ព្រា​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ឆេង លាង​ក្លឹប​ទ័ព​ឆ័​ត្រ​យោង​៩១១​ក្នុង​ប្រភេទ​ទម្ងន់​៧១​គីឡូក្រាម ។ សេង កំសត់​ក្លឹប​គី​សែ​មាន​រិ​ទ្ធ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ផាន់ ពិសិដ្ឋ​ក្លឹប​គុជ​សារ​កីឡា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។​

​     ​ចំពោះ​គូប្រកួត​ប្រភេទ​ប្រដាល់​សាកល​អាជីព​វិញ​នោះ​អ្នក​ប្រដាល់​សុខុន វី​ហ្គា​វុត្ថា​ក្លឹប​កងរាជអាវុធហត្ថ​រាជ​ធានី​ភ្នំពេញ​ប្រកួត​ជាមួយ​សៅ ដា​វុ​ធ​ក្លឹប​កងទ័ពជើងទឹក ក្នុង​ប្រភេទ​ទម្ងន់​៤៩​គីឡូក្រាម ។​
​    ​